ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​បញ្ញា​តិច​រមែង​ជឿ​ដោយ​ប្រាសចាក​ហេតុផល

4 ឆ្នាំ មុន

មនុស្ស​ដែល​មាន​បញ្ញា​តិច​ព្រោះ​ទន់ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូ​ម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ​ក៏​ចេះ​តែ​ជឿ​ដោយ​ប្រាសចាក​ហេតុផល ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ​រមែង​មិន​ជឿ​សូ​ម្បី​តែ​ទ្រឹស្តី​ព្រះពុទ្ធ​សាស នា​ក៏​មិន​ជឿ ជា​មនុស្ស​តម្កើងខ្លួន វាយឫក ហើយ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស ព្រោះ​ខ្សោយ​ខាង​ផ្លូវ​សទ្ធា ។…

មនុស្ស​ដែល​មាន​បញ្ញា​តិច​ព្រោះ​ទន់ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូ​ម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ​ក៏​ចេះ​តែ​ជឿ​ដោយ​ប្រាសចាក​ហេតុផល ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ​រមែង​មិន​ជឿ​សូ​ម្បី​តែ​ទ្រឹស្តី​ព្រះពុទ្ធ​សាស នា​ក៏​មិន​ជឿ ជា​មនុស្ស​តម្កើងខ្លួន វាយឫក ហើយ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស ព្រោះ​ខ្សោយ​ខាង​ផ្លូវ​សទ្ធា ។

ហេតុនេះ​អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​រក​ការ​ពិត ស្រាវជ្រាវ​រកហេតុ​រក​ផល ឧស្សាហ៍​ស្ដាប់ធម៌ ឆ្ងល់​ហើយ​ត្រូវ​សាកសួរ​អ្នកចេះ​ដឹង ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់ខ្សោយ ដឹងខ្លួន​ថា​មិន​ជឿ​ពុទ្ធឱវាទ ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន​គឺ លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​សេ ចក្តី​ច្រណែន​ឱ្យ​រឿយ​ៗ ។

កិលេស​ទាំងនេះ​នៅ​មាន​ត្រាំ​ក្នុង​ចិត្ត​សន្តាន​ព្រោះ​នៅ​ល្ងង់ និង​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយ​ៗ​ដើម្បី​បាន​ស្គាល់​ពី​សេចក្តី​ពិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ