ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នពេលដែលរើចូលផ្ទះថ្មី។ តើមានអ្វីខ្លះទៅ?
១-ក្នុងថ្ងៃទី១ដែលអ្នករើចូលផ្ទះថ្មី អ្នកមិនគួរចូលផ្ទះដោយដៃទទេរទេ ដោយអ្នកគួរតែកាន់ធុងអង្ករ សៀវភៅធនាគារ ឬអាំងប៉ាងចូលទៅក្នុងផ្ទះនោះ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកអាចរកបានលុយច្រើនក្រោយពេលដែលមកនៅផ្ទះថ្មីមួយនេះ។
២-ក្នុងថ្ងៃដែលអ្នករើចូលផ្ទះថ្មី អ្នកមិនគួរបន្តជួសជុលឡើយ ព្រោះអាចប៉ះពាល់ដល់លាភសំណាងរបស់អ្នក។
៣-ស្ត្រីមានផ្ទៃពោះ មិនអាចចូលរួមក្នុងការរើផ្ទះឡើយ ដោយគួរតែឲ្យអ្នកម្តាយមានផ្ទៃពោះនោះទៅនៅផ្ទះផ្សេងសិន។ ក្រោយពេលដែលរើរបស់ចូលផ្ទះថ្មីអស់រួច ទើបអាចឲ្យអ្នកម្តាយមានផ្ទៃពោះចូលទៅនៅបាន។
៤-មុនពេលដែលអ្នករើចូលទៅនៅផ្ទះថ្មី អ្នកគួរតែជ្រើសរើសថ្ងៃល្អជាមុនសិន ទើបអាចចូលទៅនៅបាន។
៥-នៅពេលដែលអ្នកចង់រើទៅនៅក្នុងផ្ទះថ្មី អ្នកគួរតែអោបខ្នើយថ្មីចូលទៅគេងក្នុងបន្ទប់ថ្មីរបស់អ្នក ទើបអាចនាំសំណាងល្អចូលមកបាន។
៦-ក្រោយពេលដែលអ្នករើចូលផ្ទះថ្មី អ្នកគួរតែធ្វើពីធីឡើងផ្ទះ ដោយតូចក៏បាន ធំក៏បាន ដើម្បីឲ្យផ្ទះនោះមានភាពអ៊ូអរ ទើបអាចនាំលាភចូលមករកអ្នកបាន។
៧-យប់ទី១ដែលអ្នករើចូលមកក្នុងផ្ទះថ្មី អ្នកគួរតែបើកភ្លើងឲ្យភ្លឺពេញមួយយប់ ដោយគួរតែបើកឲ្យភ្លឺបាន៧២ម៉ោង ទើបលាភសំណាងអាចចូលមករកអ្នក។
៨-ក្រោយពេលដែលអ្នកចូលមកនៅក្នុងផ្ទះថ្មី អ្នកគួរតែនិយាយពាក្យល្អៗឲ្យបានច្រើន មិនគួរខឹង ឬជេរអ្នកដទៃនោះទេ ទើបអាចនាំសិរីមង្គលចូលក្នុងផ្ទះអ្នកបានច្រើន។
៩-នៅពេលដែលអ្នកចូលទៅនៅក្នុងផ្ទះថ្មី អ្នកគួរតែអុជធូប ដើម្បីឲ្យកុងម៉ា និងទេវតាទាំងឡាយតាមជួយថែរក្សាអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបអ្នកអាចទទួលបានលាភចូលក្នុងផ្ទះថ្មី (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ