ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ដំបូន្មាន​ណា​ល្អ​គួរ​ស្តាប់​សម្រាប់​អាជីវកម្ម​អ្នក?

4 ឆ្នាំ មុន

មនុស្ស​ចូល​ចិត្ត​ចែករំលែក​ដំបូន្មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ណាស់​មិន​ថា​ដំបូន្មាន​ពី​ការ​ចិញ្ចឹម​កូន ឬ​ការ​រក​លុយ​ទេ ។ ប៉ុន្តែ​សម្រាប់​អាជីវករ​ដែល​មិន​ទាន់​មានបទពិសោធន៍​ច្រើន វា​អាច​ស្មុគស្មាញ​សម្រាប់​ពូក​គេ​ពេល​ដែល​លឺ​ដំបូន្មាន​ច្រើន ឬ​ដំបូន្មាន​ដែល​ប្រឆាំង​គ្នា​ជាដើម ។ វា​អាច​ធ្វើ​ឲ្យ​ពូក​គេ​បាត់​បត់​ជំនឿ​ចិត្ត​លើ​ការ​សម្រេចចិត្ត​របស់​ខ្លូ​ន​ផង​ដែរ ។ ក្រៅពី​ជួយ​ដល់​អាជីវករ​ក្នុង​ការ​ដោះស្រាយ​បញ្ហា…

មនុស្ស​ចូល​ចិត្ត​ចែករំលែក​ដំបូន្មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ណាស់​មិន​ថា​ដំបូន្មាន​ពី​ការ​ចិញ្ចឹម​កូន ឬ​ការ​រក​លុយ​ទេ ។ ប៉ុន្តែ​សម្រាប់​អាជីវករ​ដែល​មិន​ទាន់​មានបទពិសោធន៍​ច្រើន វា​អាច​ស្មុគស្មាញ​សម្រាប់​ពូក​គេ​ពេល​ដែល​លឺ​ដំបូន្មាន​ច្រើន ឬ​ដំបូន្មាន​ដែល​ប្រឆាំង​គ្នា​ជាដើម ។ វា​អាច​ធ្វើ​ឲ្យ​ពូក​គេ​បាត់​បត់​ជំនឿ​ចិត្ត​លើ​ការ​សម្រេចចិត្ត​របស់​ខ្លូ​ន​ផង​ដែរ ។

ក្រៅពី​ជួយ​ដល់​អាជីវករ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ឬ​ឧបសគ្គ​ដែល​បាន​ជួប​ហើយ ដំបូន្មាន​អាច​ផ្តល់​ការ​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ដែរ​ជា​ពិសេស​ប្រសិនបើ​ដំបូន្មាន​នោះ​ជា​ដំបូន្មាន​ដែល​មិនល្អ ។ ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា​ដំបូន្មាន​ណា​ជា​ដំបូន្មាន​ដែល​អ្នក​គួរ​ស្តាប់ ហើយ​ដំបូន្មាន​ណា​អ្នក​គួរ​ជៀសវាង​ដើម្បី​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក?

១. នរណា​ជា​ប្រភព​របស់​អ្នក
ប្រសិនបើ​អ្នកគ្រប់គ្រង​គណនេយ្យ​របស់​អាជីវកម្ម​អ្នក​ឲ្យ​ដំបូន្មាន​ផ្នែក​សុខភាព​ដល់​អ្នក តើ​អ្នក​ជឿជាក់​គេ​ទាំងស្រុង​ទេ? មុន​ពេល​ស្តាប់​ដំបូន្មាន​អ្នក​ដទៃ អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់លាស់​សិន​ពី​ប្រភព​នៃ​ដំបូន្មាន​នោះ​ថា​ពួក​គេ​ពិតជា​អាជីវករ​ដែល​ជោគជ័យ និង​ទទួល​បានការ​គោរព​ស្រលាញ់​ពី​បុគ្គលិក​ខ្លួន ឬទេ? ។
អ្នក​មិន​គួរ​ចាញ់បោក​មុខងារ ឬ​តំណែង​ពិ​រោះ​ៗ​ទេ ។ ប្រសិនបើ​ពួក​គេ​មិន​មាន​ភស្តុ​តាង​មក​បញ្ជាក់​អ្វី​ដែល​ចេញពី​មក​ពី​មាត់​ពួក​គេ​ទេ​នោះ ដំបូន្មាន​របស់​ពួក​គេ​មិន​ស័ក្តិសម​នឹង​ពេលវេលា​ដែល​អ្នក​ចំណាយ​លើ​ពួក​គេ​ឡើយ ។

២. តើ​ពួក​គេ​មាន​សួរ​សំណួរ​ទៅ​អ្នក​ទេ?
មុន​ពេល​មនុស្ស​ម្នាក់​អាច​ផ្តល់​ការ​ណែនាំ​ដល់​អ្នក​បាន ពួក​គេ​ត្រូវធ្វើ​អ្វីមួយ​ដែល​សំខាន់​ជាងគេ​ជា​មុន​សិន នោះ​គឺ​សួរ​សំណួរ​ទៅ​អ្នក ។ អ្នក​មិន​អាច​ផ្តល់​ទិស​ដៅ​ទៅ​មនុស្ស​ម្នាក់​បាន​ប្រសិនបើ​អ្នក​មិនដឹង​ពី​ទីតាំង​ដែល​ពួក​គេ​ចង់ទៅ​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដែរ​ប្រសិនបើ​អ្នក​មិនដឹង​ពី​ស្ថាន​ការ​ឲ្យ​បាន​ច្បាស់លាស់ ។
អ្

នក​ដែល​ឲ្យ​ដំបូន្មាន​មក​អ្នក​គួរតែ​ជា​មនុស្ស​ដែល​ចាប់អារម្មណ៍​លើ​អ្នក​ពិតប្រាកដ និង​ដឹង​ពី​ស្ថាន​ការ​អ្នក​ច្បាស់លាស់ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ដូច​កំពុង​ត្រូវ​បាន​គេ​សម្ភាសន៍​នោះ​វា​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​នឹង​ស្តាប់​បាន​ដំបូន្មាន​ល្អ​ៗ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ