ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19​ ក្រៅពី​ចិន​ កំពុង​​ឆ្លង​​​ខ្លាំង​នៅ​ក្នុង​​ប្រទេស​៣ផ្សេង​ទៀត​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​-​កូរ៉េ​ខាងត្បូង​-​អ៊ីតា​លី ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ទាក់ទិន​នឹង​វីរុស COVID-19 នៅ​អ៊ីរ៉ង់​​មក​ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​បាន​ឡើង​ដល់​១៦​នាក់ ជា​តួលេខ​មួយ​ខ្ពស់​នៅ​ក្រៅប្រទេស​ចិន​។ បែប​នេះ​នឹង​នាំ​ឲ្យ​អ៊ី​រ៉​ង់​កាន់តែ​នៅ​ឯកោ​ដាច់​ពី​គេ ចំណែក​នៅ​អ៊ី​តា​លី​…

ប្រទេស​អ៊ី​រ៉​ង់​-​កូរ៉េ​ខាងត្បូង​-​អ៊ីតា​លី ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ទាក់ទិន​នឹង​វីរុស COVID-19 នៅ​អ៊ីរ៉ង់​​មក​ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​បាន​ឡើង​ដល់​១៦​នាក់ ជា​តួលេខ​មួយ​ខ្ពស់​នៅ​ក្រៅប្រទេស​ចិន​។ បែប​នេះ​នឹង​នាំ​ឲ្យ​អ៊ី​រ៉​ង់​កាន់តែ​នៅ​ឯកោ​ដាច់​ពី​គេ ចំណែក​នៅ​អ៊ី​តា​លី​ និង​នៅ​កូរ៉េ​ខាងត្បូង ការ​ព្រួយបារម្ភ​មាន​កាន់តែ​ខ្លាំង​ជាមួយ​ការ​បង្កើន​បណ្ដា​វិធានការ​បន្ទាន់​។

នៅ​អ៊ី​រ៉​ង់​មាន​អ្នក​ឆ្លង​វីរុស​នោះ​កាន់តែ​ច្រើន​ហើយ​សូ​ម្បី​អនុរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​នេះ លោក ​IRAJ HARIRCHI ក៏​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​COVID-19 ដែរ​។ វីរុស​នោះ​នាំ​ឲ្យ​មាន​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​៤​នាក់​ទៀត​នៅ​អ៊ី​រ៉​ង់ ធ្វើ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​​​ឡើង​ដល់​១៦​នាក់​។ ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​យ៉ាងតិច​៩៥​នាក់​។ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ខណៈ​បណ្ដា​ភ្នាក់ងារ​សុខាភិបាល ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ទី​សាធារណៈ​។

នៅ​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​២៦​ កុម្ភៈនេះ ​មាន​សេចក្ដីរាយការណ៍​ពី​អ្នក​ឆ្លង​ថ្មី​១៦៩​នាក់ ក្នុង​នោះ​មាន​​ទាហាន​អា​មេ​រិ​ក​ម្នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នោះ ឡើង​ដល់​១.១៤៦​នាក់​ ក្នុង​នោះ​​អ្នក​ដែល​បាត់​បង់​ជីវិត​​១២​នាក់​។

នៅ​អឺរ៉ុប​ ប្រទេស​អ៊ី​តា​លី ​ស្ថិត​នៅ​លំដាប់​ទី​មួយ​នៃ​ការ​ឆ្លង​វីរុស​នេះ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​៣២២​​នាក់ ភាគច្រើន​នៅ​ក្រុង ​LOMBARDIE និង​VENETIE​ តែ​មាន​ម្នាក់​ដែល​នៅ​ស៊ីស៊ី​ល​។ ក្នុង​ចំណោម​អ្នក​ឆ្លង​មាន​១០​នាក់​បាន​បាត់​បង់​ជីវិត​។

វីរុស​COVID-19​លេច​ចេញ​ដំបូង​កាលពី​ខែធ្នូ​នៅ​ក្រុង​វូ​ហាន ភាគ​កណ្ដាល​ចិន​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ឡើង​ជាង​២.៧១៥​នាក់​នៅ​ចិនដីគោក ក្រោយ​មាន​អ្នក​បាត់​បង់​ជីវិត​ថ្មី​៥២​នាក់​នា​ថ្ងៃ​ទី​២៥​កុម្ភៈ​។ នៅ​ចិន​មាន​អ្នក​ឆ្លង​ថ្មី​៤០៦​នាក់​ទល់​នឹង​៥០៨​នាក់​នា​ពល​មុន​នេះ​។ ជាមួយ​អ្នក​ឆ្លង​ថ្មី​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិនដីគោក​ឡើង​ដល់​៧៨.០៦៤​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ