សម្តេច​តេ​ជោ មិន​យក​ព​ន្ឋ​ដី​កសិកម្ម​១០០​ឆ្នាំ​តទៅ​មុខ​ទៀត


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្តេច​មិន​យក​ព​ន្ឋ​ដី​កសិកម្ម ១០០​ឆ្នាំ​តទៅ​មុខ​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​គាំទ្រ និង​ការ​ដឹកនាំ​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត គឺ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តឧត្តរមានជ័យ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​ចេញផ្សាយ​មុន​នេះ ។

ដោយ​មាន​១​ខ្សែ មាន​ប្រវែង​១៧៤​គីឡូម៉ែត្រ ដែល​ជា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា និង​ថៃ ដ៏​មាន​សក្តានុពល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​កាន់​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែល​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ១៧១ លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា សម្តេច​តេ​ជោ មិន​យក​ព​ន្ឋ​ដី​កសិកម្ម​១០០​ឆ្នាំ​តទៅ​មុខ​ទៀត ហើយ​សុខទុក្ខ​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ ប្រសិនបើ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​គាំទ្រ និង​ការ​ដឹកនាំ​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត គឺ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ប្តេជ្ញា​មិន​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ រយៈពេល​១០០ ឆ្នាំ​តទៅ​មុខ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ