ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់ជីវិត១៣នាក់​​​របួស​​​១៥០​នាក់​​ ស្រប​ពេល​ទស្សនកិច្ច​​របស់​លោក​ត្រាំ

4 ឆ្នាំ មុន

ឥណ្ឌា​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស១៣​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូ​លី​សម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ឃោរឃៅ​រយៈពេល២​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា រវាង​អ្នកគាំទ្រ​រាប់រយ​នាក់ ​និង​អ្នក​ប្រឆាំង​នឹង​ច្បាប់​ថ្មី ដែល​ផ្តល់​នូវ​សញ្ជាតិ​សម្រាប់​ជនជាតិភាគតិច​មិនមែន​មូ​ស្លី​ម​ មក​ពី​ប្រទេស​មួយ​ចំនួន​។ ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ញូ​វ​ដែ​លី​កាលពី​ថ្ងៃ​ច័ន្ទ មុន​ពេល​ជា​ច្រើន​ម៉ោង​មុន​ការ​មក​ដល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់…

ឥណ្ឌា​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស១៣​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូ​លី​សម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ឃោរឃៅ​រយៈពេល២​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា រវាង​អ្នកគាំទ្រ​រាប់រយ​នាក់ ​និង​អ្នក​ប្រឆាំង​នឹង​ច្បាប់​ថ្មី ដែល​ផ្តល់​នូវ​សញ្ជាតិ​សម្រាប់​ជនជាតិភាគតិច​មិនមែន​មូ​ស្លី​ម​ មក​ពី​ប្រទេស​មួយ​ចំនួន​។

ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ញូ​វ​ដែ​លី​កាលពី​ថ្ងៃ​ច័ន្ទ មុន​ពេល​ជា​ច្រើន​ម៉ោង​មុន​ការ​មក​ដល់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ​ត្រាំ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រដ្ឋ​មួយ​។

យោង​តាម​ប៉ូ​លិសបានអោយ​ដឹង​ថា ប៉ូ​លិសបាន​ដាក់​ពង្រាយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្នុង​តំបន់ ដែល​រង​ផល​ប៉ះពាល់ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម​និង​បាន​ដាក់​យានយន្ត​ជា​ច្រើន​និង​ម៉ាស៊ីន​ចាក់​សាំង​។ អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង​នៅ​ទីក្រុង​ដេ​លី​ខាងកើត ប្រហែល ១១​ម៉ា​យ​ពី​កន្លែង​ដែល​លោក​ត្រាំ កំពុង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi កាលពី​ថ្ងៃ​អង្គារ​។

លោក Arvind Kejriwal មន្ត្រីជាន់ខ្ពស់​បំផុត​របស់ Delhi បាន​លើក​ឡើង​ថា​អំពើ​ហឹ​ង្សា​គឺ “​គួរ​ឱ្យ​ព្រួយបារម្ភ​” ហើយ​បាន​ស្នើ​សុំ​ឱ្យ​មាន​សន្តិភាព​និង​ភាព​សុខដុមរមនា​ឡើង​វិញ​។

គិត​ត្រឹម​ថ្ងៃ​អង្គារមនុស្ស១៥០​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ពី​មានការ​ប្រើ​កម្លាំង
​និង​គ្រាប់កាំភ្លើង​ផ្សេង​ៗ​គ្នា នេះ​បើ​យោង​តាម​មន្ត្រី​ពេទ្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ មន្ត្រី​ពេទ្យ​បាន​និយាយ​​ថា អ្នក​រង​របួស​ចំនួន ៥២​នាក់​បាន​រង​របួស​ដោយ​អាវុធ​។

គួរ​បញ្ជាក់​​ថា មនុស្ស១៣​នាក់​ត្រូវ​បាន​ប្រកា​សថា បាន​បាត់បង់ជិវិ​រួម​ទាំង​មន្ត្រី​ប៉ូ​លិសម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ចំ​ក្បាល ​៕ ប្រភព៖ CNN

អត្ថបទសរសេរ ដោយ