ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ៉េរញ៉ៃពេក ចុះរៀប​ចំសណ្តាប់ធ្នាប់​មុខ​ផ្សារ​កងកេង​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ​ឆ្នាំ​២០២០​ លោក ​សរ ​កក្កដា​ អភិបាលស្រុក​ព្រៃ​នប់​ បាន​ដឹកនាំ​ក្រុមការងារ​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់…

​ខេត្តព្រះសីហនុ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ​ឆ្នាំ​២០២០​ លោក ​សរ ​កក្កដា​ អភិបាលស្រុក​ព្រៃ​នប់​ បាន​ដឹកនាំ​ក្រុមការងារ​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ មេឃុំ​ និង​មន្ទីរ​សាធារណការ​ខេត្ត ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​កងកេង​ហៅ​ផ្សារ​ស្មាច់​ដែង​ ដែល​ជាទី​​ប្រជុំ​ជន​​ផ្សារ​ជាប់​ព្រ​លាន​យន្តហោះ​កងកេង បន្ទាប់​ពី​ចំណុច​នេះ​ រដ្ឋបាល​ស្រុក​ពិនិត្យ​ឃើញ​ថា​ទាំង​ការ​លក់ដូរ​ ទាំង​ការ​ចត​រ៉ឺ​ម៉ក​ ម៉ូតូ ​រថយន្ត​ រួម​ទាំង​ការ​សាងសង់​សំណង់​មួយ​ចំនួន​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ​ដែល​នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវជាតិ ​ជា​ពិសេស​ចំណុច​នេះ​ជា​ប្រជុំជន​ជាប់​និង​ព្រ​លាន​យន្តហោះ​កងកេង​ខេត្ត​ព្រះ​សីហ​នុ​។​

ជាមួយនឹង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ថ្លែង​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ គោលបំណង​សំខាន់​លុប​បំបាត់​ភាព​អនាធិបតេយ្យ ​ក្នុង​នោះ​មាន​ទាំង​ការ​លក់ដូរ​ការ​ចត​គ្មាន​សណ្ដាប់ធ្នាប់​ ជា​ពិសេស​សំណង់​មួយ​ចំនួន​ដែល​ប្រើប្រាស់​លើ​ចំណី​ផ្លូវ​សាធារណៈ ដែល​ទាំងនេះ​គឺជា​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តាម​បណ្ដោយ​ផ្លូវ​មួយ ដែល​បច្ចុប្បន្ន​មាន​សារាចរ​មមាញឹក​ឆ្លង​ទៅ​មក ។

​ជាមួយ​គ្នា​នេះ​ រដ្ឋបាល​ស្រុក​នឹង​បន្ត​ផ្ទាល់​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ជា​ប្រចាំ​នៅ​តាម​ប្រជុំជន​ទាំង​ផ្សារ​វាល​រេញ​ ទាំង​ស្មាច់​ដែង​ ដែល​ជា​ផ្សារ​ស្ថិត​ក្នុង​ប្រជុំជន​យ៉ាង​សំខាន់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ​។

លោក​​អភិបាលស្រុក​បាន​បន្ថែម​ថា ក្រោយ​ពី​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​រួច រដ្ឋបាល​ស្រុក​សង្ឃឹមថា ទាំង​ពលរដ្ឋ​ និង​អាជីវករ​ ជា​ពិសេស​រថយន្ត ​រ៉ឺ​ម៉ក និង​​ម៉ូតូ​ដែល​កន្លង​មក​ប្រើប្រាស់​លើ​ចំណី​ផ្លូវ និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ដើម្បី​សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​ប្រកបដោយ​ភាពល្អ​ប្រសើរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ