គ្រូបង្វឹកត្រូវបានណែនាំមិនឱ្យដាក់បញ្ចូលការបណ្តុះបណ្តាល ដោយប្រើក្បាលតែតបាល់សម្រាប់កុមារ ដែលមានអាយុចូលរៀនថ្នាក់បឋម នៅក្នុងប្រទេសអង់គ្លេស, អៀរឡង់ខាងជើង និងស្កុតឡែន ដើម្បីចៀសវាងហានិភ័យសុខភាព ដែលប៉ះពាល់ដល់ខួរក្បាល ។
សមាគមកីឡាបាល់ទាត់នៃប្រទេសទាំងបី បានធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំរបស់ពួកគេ ដែលទាក់ ទងទៅនឹងការបណ្តុះបណ្តាលផ្នែកបាល់ទាត់ ដោយមិនអនុញ្ញាតិឱ្យប្រើប្រាស់ក្បាលដើម្បីតែតបាល់ ក្នុងការបណ្តុះបណ្តាលកុមារនៅអាយុក្រោមពី ១២ឆ្នាំ ទៅ១៦ឆ្នាំ។
បើតាមការសិក្សារបស់ FIELD ដែលឧបត្ថម្ភថវិការួមគ្នាដោយសហព័ន្ធបាល់ទាត់អង់គ្លេស និងសមាគមបាល់ទាត់អាជីព ដែលត្រូវបានបោះពុម្ពផ្សាយកាលពីខែតុលាឆ្នាំមុន បានរកឃើញថាអ្នកលេងបាល់ទាត់អាជីព មានអត្រាស្លាប់ដោយសារជំងឺសរសៃប្រសាទ ខ្ពស់ជាងប្រជាជនទូទៅនៅអាយុដូចគ្នា។ ប្រភព៖ Metro

ចែករំលែកព័តមាននេះ