ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ធូបមូស​លើ​ពូក បង្ក​ជា​អគ្គិភ័យ​ឆេះ​ក្រហមច្រាល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​លេ​ី​ថ្ម​ក្រោមមួយ​ខ្នង​ ត្រូវ​បានអគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈ​​​ម្ចាស់​ផ្ទះ​បាន​​ធ្វើ​ប្រ​ហែស​ដុត​ធូបមូស​ដាក់នៅ​​​លេ​ី​ពូក ទេ​ី​ប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ ផ្អើល​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង ។ ហេតុការណ៍​នេះ​ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា៤​និង​២០​នាទីទៀប​​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​លេ​ី​ថ្ម​ក្រោមមួយ​ខ្នង​ ត្រូវ​បានអគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈ​​​ម្ចាស់​ផ្ទះ​បាន​​ធ្វើ​ប្រ​ហែស​ដុត​ធូបមូស​ដាក់នៅ​​​លេ​ី​ពូក ទេ​ី​ប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ ផ្អើល​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង ។ ហេតុការណ៍​នេះ​ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា៤​និង​២០​នាទីទៀប​​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី២៥​ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​អត់លេខ ក្នុង​ភូមិ​ប្ញ​ស្សី ក្រុម​ទី​១១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពឱ្យដឹងថា ម្ចាស់ផ្ទះ​ខាងលើមានឈ្មោះ គង់ សុខ​លីន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ​កម្មករឡធ្យូង ស្នាក់​នៅ​ផ្ទះ​កេ​ី​ត​ហេតុ​​ដែល​ឆេះ មាន​ទំហំ៥​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​លេ​ី​ថ្ម​ក្រោម ដំបូល​ប្រក់​ស័ង្កសី ។ ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៩​គ្រឿង ក្នុង​នោះ​ មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្នង​ការ​រាជធានី​ភ្នំពេញចំនួន​៤​គ្រឿង រថយន្ត​របស់កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​ រថ​យន្ត របស់​ស្រា​បៀរ​កម្ពុជា​មួយគ្រឿងផងដែរ​ ។

តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះបានអោយ​ដឹង​ថា មុន​ពេល​កេ​ី​ត​ហេតុ គឺ​ពួក​គាត់​រួម​ទាំង​ក្រុម​គ្រួសារ បាន​នាំ​គ្នា សំ​រាន្តដោយ​លង់លក់ ដោយ​បាន​ដុត​ធូបមូសហេ​ី​យ​ដាក់​នៅ​លើ​ពូក ។ លុះ​មក​ដល់​ពេល​ត្រូវ​ខ្យល់ បណ្ដាល​​កំទិច​ធូបមូស ធ្លាក់​នៅ​លើ​ពូក ទេ​ី​ប​បណ្ដាល​ឲ្យ​មាន រាលដាល​ចេញ​ជា ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ទៅ ។

ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា នៅ​ពេល​ដែល ឃើញ​ភ្លើង​ឆេះ​ហើយ ពួក​គាត់ បាន​នាំ​គ្នា រត់​ចេញ​មក​ក្រៅ​ផ្ទះ យករួចខ្លួន ហេ​ី​យក៍​បាន​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ ព្រមទាំង​សុំ​អន្តរាគមន៍ ពី​រថយន្ត​ពន្លត់​អគ្គីភ័យ ចេញ​មក អន្តរាគមន៍​បាញ់​ពន្លត់ អស់​ទឹក​ចំនួន​៩​គ្រឿង ហើយ​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៦​គ្រឿង ទេ​ី​ប​ភ្លើង​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ដដែល ។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាល់ដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​ផ្ទះ​របស់ ជន​រង​គ្រោះ អស់ទាំង​ស្រុង ដោយសារ​តែ ផ្លូវ​ចង្អៀត​ពិបាក​និង​រថយន្ត ចូល​ពន្លត់ ។ ហើយ​ចំពោះ​ករណី ធ្វើ​អោយ​ឆាបឆេះ​វិញ គឺ​បណ្ដាល​មក​ពី ម្ចាស់ផ្ទះ អុច​ធូបមូស ចោល​លេ​ី​ពូក ទេ​ី​ប​បណ្ដាល​ឲ្យឆេះ​រាល់ដាល​បែប​នេះ ។

អត្ថបទសរសេរ ដោយ