ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលនឹងរួមចំណែកជាមួយ​រោងចក្រ​សហគ្រាស​ដែល​ខ្វះ​វត្ថុធាតុដើម និងកុំភ័យពីការ​ដក EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ចំពោះ​កម្មករ និង​រោងចក្រ​ សហគ្រាស ​ពី​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ចំពោះ​កម្មករ និង​រោងចក្រ​ សហគ្រាស ​ពី​ជំងឺ​កូ​វី​ដ និង​ការ​ដក​អនុគ្រោះ​ពន្ធ​រាជរដ្ឋាភិបាល​មិន​ឲ្យ​រោងចក្រ​រង​ផល​ប៉ះពាល់​ពី​ការ​ដក EBA បង់ពន្ធ​នោះ​មួយ​រយៈពេល​បណ្តោះអាសន្ន ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព ។

ចំណុច​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ជា​អ្នកដឹកនាំ​ក្នុង​ការ​វាយតម្លៃ​ចំពោះ​ករណី​នេះ ។ អនុញ្ញាត​ឲ្យ​រោងចក្រ​មិន​បង់ប្រាក់​វិភាគទាន ហានិភ័យ​ការងារ និង​ថែ​រទាំង​សុខភាព (​បស​ស​) ក្នុងអំឡុងពេល​រោងចក្រ​ព្យួរ​អាជីវកម្ម ។ សម្រាប់​រោងចក្រ​សហ​គ្រាស​ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី​ដោយសារ​ខ្វះ​វត្ថុធាតុដើម​នោះ​រោងចក្រ​សហគ្រាស​ត្រូវ​ចេញ​ប្រាក់ខែ​៤០​ភាគរយ​នៃ​ប្រាក់ខែ​អប្បរ​មា​របស់​កម្ម​រក​ដែល​មាន​ចំនួន​១៩០​ដុល្លារ នៅ​ឆ្នាំ​២០២០ ខណៈ​ដែល​រាជរដ្ឋាភិបាល​នឹង​ចូលរួម​ចំណែក​២០​ភាគរយ​នៃ​ប្រាក់ខែ​អប្បរ​មា សរុប​កម្មករ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់ខែ​៦០​ភាគ​នៃ​ប្រាក់ខែ​អប្បរ​មា ។

សម្តេច​បញ្ជាក់​ថា ៖«​បាន​សេចក្តី​ថា ព្យួរ​ក្នុង​មួយ​រយៈ កម្មករ​ត្រូវ​ទទួល​ប្រាក់ខែ​អប្បរ​មា​ពី​រោងចក្រ​បើ​និយាយ​ជា​រួម ប្រហែលជា​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ខែ​ខ្ទង់​១២០​ដុល្លារ​» ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ដើម្បី​ទទួល​បាន​ប្រាក់​ឧត្ត​ម្ភ​នេះ កម្មករ​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ពី​មួ​យស​ប្តា​ហ៍​ទៅ​២​ស​ប្តា​ហ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​រៀបចំ​នៅ​បណ្តា​រោងចក្រ​សហគ្រាស​នានា ។ ក្រសួង​ការងារ​ត្រូវ​សហការ​ជាមួយ​សមាគម​ន៍​កាត់ដេរ​កម្ពុជា និង​ដៃគូរ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ធ្វើការ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ដល់​បញ្ជា​ទិញ​អំពី​លទ្ធផល​ការងារ​រ​ប់ស​គម្រោង រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកបញ្ជា​ទិញ​បានដឹង​ថា កម្ពុជា​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើ និង​គ្មាន​ការ​ប្រើប្រាស់​កម្លាំង​កុមារ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​នៅ​ពេល​ក្មួយ​ៗ​បាត់បង់​ការងារ​ធ្វើ​ហើយ​ក្មួយ​ៗ​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ហើយ​នៅ​ពេល​ទទួល​បានការ​បណ្តុះបណ្តាល​ហើយ ក្មួយ​ៗ​នឹង​ទទួល​បាន​នូវ​ប្រាក់បៀវត្ស​១២០​ដុល្លារ​ក្នុង​មួយ​រយៈពេល​៦​ខែ ហើយ​ក្នុង​រយៈពេល​៤​ខែ​ក្មួយ​ត្រូវ​ធ្វើការ​បណ្តុះបណ្តាល ដោយ​ទទួល​បាន​ប្រាប់​ខែ​១២០​ដុល្លារ ឯ​២​ខែ​ផ្សេង​ទៀត​ស្មើ​២៤០​ដុល្លារ​សម្រាប់​ក្មួយ​ៗ​ចាយវាយ​នៅ​មុន​ពេល​រក​ការងារ​មិន​បាន ។ ចំណុច​នេះ​គេ​នឹង​ឃើញ​ថា នឹង​គ្មាន​ការ​វិល​ត្រឡប់​មក​វិញ​នូវ EBA ដែល UE បាន​ព្យួរ​នោះ​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកនយោបាយ​កម្ពុជា​ជ្រាប​ថា កម្ពុជា​នឹង​មិន​ស្នើ​សុំ​មក​វិញ​នូវ EBA ២០​ភាគរយ​មក​វិញ​ទេ ។ នេះ​ជា​ការ​ឆ្លើយ​តប​បញ្ជាក់​យ៉ាង​ច្បាស់ ហើយ​សុំ​កុំមក​ធ្វើ​ចលនា​អ្វី​ឲ្យ​សោះ ហើយ​សុំ​អុ្ន​ក​នយោបាយ​កុំ​សង្ឃឹមថា ខ្មោច​ងាប់​ហើយ មិន​អាច​រស់​ឡើង​វិញ​ឲ្យ​សោះ ។

កម្ពុជា​បាន​ត្រៀម​ស្មារតី​ក្នុង​ការ​បាត់បង់ EBA ប្រមាណ​ជា​២០​ភាគ ៨០​ភាគរយ​យើង​នាំ​ចូល​ទៅ​ធម្មតា ហើយ​២០​ភាគរយ​ត្រូវ​បង់ពន្ធ​ឲ្យ​គេ ។ ខ្ញុំ​ប្រាប់​ថា កម្ពុជា​មិន​អាច​យក​ច្បាប់ និង​អធិបតេយ្យ​របស់​ខ្លួន​នូវ​ភាព​អនុគ្រោះ​២០​ភាគ​ត្រឡប់​មក​វិញ​ទេ ។ អ្នក​សម្រេច​ក៏​សម្រេច​ចុះ ហើយ​ហ៊ុន សែន មិន​ស្នើ​សុំ​ឲ្យ​មានការ​យោគយល់​បោះ​ឆ្នោត​ជំទាស់ ឬ​ប្រឆាំង​នោះ​ទេ គឺ​ធ្វើ​ចុះ​តែ​អ្នក​ត្រូវ​យល់​ថា​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ ហើយ​ដែល​ខ្លួន​ជ្រើសរើស​រួច​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ