ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ផ្នែក​អារម្មណ៍​ទាំង ៤​នេះ​ជំរុញ​ឲ្យ​មនុស្ស​ចាយ​លុយ​មិន​គិត

4 ឆ្នាំ មុន

ការ​ចាយ​លុយ​ជា​បទ​ពិសោធន៍​មួយ​ដែល​ទាក់ទង​ច្រើន​ជាមួយនឹង​អារម្មណ៍​របស់​មនុស្ស ។ សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​សម្រេចចិត្ត​ចាយវាយ ដើម្បី​បំពេញ​ចន្លោះ​អ្វីមួយ​ដែល​ពួក​គេ​មាន​ក្នុង​ជីវិត ឬ​ដើម្បី​សម្រេច​បាន​អារម្មណ៍​អ្វីមួយ​ដែល​ពួក​គេ​ចង់បាន ។ យ៉ាងណា​ក្តី ការ​យល់​ដឹង​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​ចាយវាយ​ខ្ជះខ្ជាយ​អាច​ជា​ជំហាន​សំខាន់​មួយ ដែល​ជួយ​ឲ្យ​អ្នក​បោះបង់​ទម្លាប់​មិនល្អ​នេះ​ចោល…

ការ​ចាយ​លុយ​ជា​បទ​ពិសោធន៍​មួយ​ដែល​ទាក់ទង​ច្រើន​ជាមួយនឹង​អារម្មណ៍​របស់​មនុស្ស ។ សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​សម្រេចចិត្ត​ចាយវាយ ដើម្បី​បំពេញ​ចន្លោះ​អ្វីមួយ​ដែល​ពួក​គេ​មាន​ក្នុង​ជីវិត ឬ​ដើម្បី​សម្រេច​បាន​អារម្មណ៍​អ្វីមួយ​ដែល​ពួក​គេ​ចង់បាន ។ យ៉ាងណា​ក្តី ការ​យល់​ដឹង​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​ចាយវាយ​ខ្ជះខ្ជាយ​អាច​ជា​ជំហាន​សំខាន់​មួយ ដែល​ជួយ​ឲ្យ​អ្នក​បោះបង់​ទម្លាប់​មិនល្អ​នេះ​ចោល ។ ខាងក្រោម គឺជា​កត្តា​ផ្នែក​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ពិចារណា ៖

១. ពេល​ដែល​ការ​ទិញ​ទំនិញ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយចិត្ត
កីឡាករ​រត់ប្រណាំង​តែង​មាន​អារម្មណ៍​សប្បាយចិត្ត​ពេល​ដែល​ពួក​គេ​បញ្ច​ប់ការរ​ត់របស់​ពួក​គេ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្តការ​ទិញ​ទំនិញ អ្នក​អាច​នឹង​មាន​អារម្មណ៍​សប្បាយចិត្ត​ពេល​ដែល​ហុច​លុយ​ឲ្យ​ទៅ​អ្នកលក់ ។ មនុស្ស​ជា​ច្រើន​សម្រេចចិត្ត​ទិញ​ទំនិញ​ព្រោះ​ពួក​គេ​គិត​ថា​ការ​ចាយវាយ​លុយ​អាច​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយចិត្ត​ជាង​មុន ។

២. អារម្មណ៍​ប្រកួតប្រជែង
មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទិញ​ទំនិញ​ពេល​ដែល​មានការ​លក់​បញ្ចុះតម្លៃ ។ ក្រៅពី​មូលហេតុ​ទំនិញ​ចុះថ្លៃ​ហើយ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ជម្រើស​នេះ​ព្រោះ​ពួក​គេ​ចង់​ឈ្នះ​អ្នក​ដទៃ​ក្នុង​ការ​ដណ្តើម​ទិញ​ទំនិញ​ទាំងនោះ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​សម្រេចចិត្ត​ទិញ​អ្វីមួយ​ព្រោះ​អ្នក​មើលឃើញ​សមាជិកគ្រួសារ មិត្តភក្តិ ឬ​អ្នក​ជិតខាង​ដែល​មាន​របស់​ទាំងនោះ​ដែរ ។

៣. ពេល​ដែល​អ្នក​គិត​ថា​វា​មិន​ថ្លៃ
អ្នកលក់​តែងតែមាន​អន្ទាក់​ទុក​បោកប្រាស់​អ្នកទិញ​ឲ្យ​គិត​ថា​ទំនិញ​ដែល​កំពុង​ត្រូវ​បាន​លក់​មាន​តម្លៃ​សមរម្យ ឬ​តម្លៃ​ថោក​ដែល​អតិថិជន​ត្រូវ​តែ​ទិញ​ដាច់ខាត ។ អន្ទាក់​ទាំងនោះ​រួម​មានការ​បោកប្រាស់​ថា​មានការ​បញ្ចុះតម្លៃ ការ​សរសេរ​លេខ​តម្លៃ​ទំនិញ​ធំ​ៗ​ជា​ពណ៌​ក្រហម ឬ​ការ​លក់​ជា​ដុំ​ជាដើម ។

៤. ពេល​ដែល​អ្នក​ធុញទ្រាន់
មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ដើរ​ទិញ​ទំនិញ​ពេល​ដែល​ពួក​គេ​ធុញទ្រាន់ ឬ​នៅ​ទំនេរ​ព្រោះ​ដូចដែល​បាន​លើក​ឡើង​នៅ​ចំណុច​ខាងលើ ការ​ទិញ​ទំនិញ​ជា​សកម្មភាព​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយ​រីករាយ​បាន ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ប្រភេទ​នេះ អ្នក​គួរតែ​រក​សកម្មភាព​ផ្សេង​មក​ជំនួស​ពេល​ដែល​អ្នកមាន​ពេលទំនេរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ