ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​បុណ្យ​ទន្លេ​នៅ​បាត់ដំបង តើ​ភ្ញៀវ​ទេសចរ​អាច​បន្ត​ទៅ​លេង​កន្លែង​ណាខ្លះ​ទៀត?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្ដិភាព ទន្លេ​នៃ​វិបុលភាព​»…

ខេត្តបាត់ដំបង ៖ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្ដិភាព ទន្លេ​នៃ​វិបុលភាព​» ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍​ចេញផ្សាយ​មុន​នេះ ។
នា​ឱកាស​ទៀត ទស្សនា​កម្សាន្ត​ពិធីបុណ្យ​ខាងលើ​នេះ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា បុណ្យ​ទន្លេ​ឆ្នាំ​នេះ​មាន​អ្វី​ប្លែក​ខ្លះ មាន​រៀបចំ​ពិធី​អ្វីខ្លះ ហើយ​អាច​បន្ត​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ណាខ្លះ​ទៀត ?

ច​ម្ង​ល់​នេះ ត្រូវ​បាន​លោក ជួន ជ័យ​សត្យា ប្រធាន​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អប់រំ​ការ​យល់​ដឹង​ជា​សាធារណៈ​នៃ​ក្រសួងទេសចរណ៍​ពន្យល់​យ៉ាង​ដូច្នេះ​ថា ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ មាន​សម្មភាព​កម្សាន្ត​ជា​ច្រើន​ដូច​ជា កីឡា​ប្រណាំង​កង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់ លក្ខណ​អន្តរជាតិ​ដណ្តើម​ខ្សែក្រវាត់ និង​កីឡា​មួយ​ចំនួន​ទៀត ការ​សម្តែង​ទស្សនីយភាព​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិល្បករ​-​សិល្បការី​ជាតិ និង​អន្តរជាតិ និង​ការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក និង​បរទេស និង​ម​ហោ​ស្រប​ម្ហូបអាហារ​ជាដើម ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅពី​សកម្មភាព​ទាំងអស់​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ គោលដៅ​ទេសចរណ៍​ជា​ច្រើន​នៅ​ខេត្តបាត់ដំបង បាន​តៀម​ខ្លួន​រួចរាល់​សម្រាប់​ទទួល​ប្រជាពលរដ្ឋ ដែល​ក្នុង​នោះ​មាន​ដូច​ជា​រៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត ពិសេស​តំបន់​អគារ​បេតិកភណ្ឌ​ក្នុង​ក្រុង​បាត់ដំបង ភ្នំ​សំពៅ ភ្នំ​បាណ​ន់ និង​ជិះ​ឡូ​រី​កម្សាន្ដ​តាម​ជើងភ្នំ រូង​ប្រចៀវ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដូច​ជា ប្រាសាទឯកភ្នំ សហគមន៍​ទេសចរណ៍​មួយ​ចំនួន​ទៀត ។

លោក​ជួន ជ័យ​សត្យា បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​ឱ្យ​បាន​ច្រើន​កុះករ និង​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​ក៏​ដូច​ជា ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​ឱ្យ​មាន​ល្អ ។

សូម​ជម្រាប​ថា ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ