រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងនូវដំណឹងដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជាដែលមានបំណងចង់ទិញផ្ទះរស់នៅដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់ពន្ធប្រដាប់ត្រាឡើយ ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ គឺជាការជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋាន ។
សម្តេចក៏បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាប ទៅតាមលទ្ធភាពដែលអាចធ្វើបាន ។ សម្តេចតេជោបញ្ជាក់ថា «យើងធ្វើយ៉ាងនេះសំដៅចូលរួមជាមួយអ្នកធ្វើអចលនទ្រព្យដែលមានតម្លៃសមរម្យក៏ដូចជា អ្នកដែលមានប្រាក់មធ្យមអាចទៅទិញផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែងពន្ធហើយនឹងលើកស្ទួយបញ្ហានេះ» ៕
ចែករំលែកព័តមាននេះ