ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសចរណ៍​ថៃ​អ៊ែ​រ​វ៉េ​អន្តរជាតិលុប​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន

4 ឆ្នាំ មុន

ថៃ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែ​រ​វ៉េ​អន្តរជាតិ នឹង​លុប​ចោល​ជើងហោះហើរ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ចំនួន​៨នៅ​ខែ​នេះ ​និង​ខែ​ក្រោយ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19…

ថៃ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែ​រ​វ៉េ​អន្តរជាតិ នឹង​លុប​ចោល​ជើងហោះហើរ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ចំនួន​៨នៅ​ខែ​នេះ ​និង​ខែ​ក្រោយ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19 បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មានការ​រាំងស្ទះ​ ។

ការ​បិទ​ជើងហោះហើរ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​នេះ និងខែ​មីនា ដោយ​គេ​នឹង​បិទ​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​ចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហ​បូ​រី ហ្វី​លី​ពី​ន បង់​ក្លា​ដែ​ស និង​ចក្រភព​អា​រ៉ាប់​រួម​ ។

លោកស្រី Nond Kalinta អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់បាន​និយាយ​ថា ការ​កាត់​បន្ថយ​ជើង​ហោះ​ហើរ គឺ​ចាំបាច់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ព្រោះ​អ្នកដំណើរ​ជា​ច្រើន​មិន​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នៃជំ​ងឺ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​កើតជំងឺ​កូ​រ៉ូ​ណា​ថ្មី​គិត​ត្រឹម​ម៉ោង១​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​កុម្ភៈ មាន​ចំនួន​៧៨៩៩៣​នាក់ ខណៈ​ដែល​មាន​មនុស្ស​២៤៧០​នាក់​បាន​ស្លាប់ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកជា​សះស្បើយ​មាន​ចំនួន២៣៤១៩​នាក់​ ៕​ ប្រភព៖ Bangkok Post

អត្ថបទសរសេរ ដោយ