ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ខេត្តសៀមរាប​មិន​បង់ប្រាក់​ប្រចាំខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប ដែល​បាន​ចុះបញ្ជី​មិនបាច់​បង់ប្រាក់​ប្រចាំខែ ក្នុង​រយៈពេល​៤​ខែ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប ដែល​បាន​ចុះបញ្ជី​មិនបាច់​បង់ប្រាក់​ប្រចាំខែ ក្នុង​រយៈពេល​៤​ខែ ។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ នៅ​វិមាន​។

ជាក់ស្តែង​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​បរទេស​បាន​ចូល​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​៦០​ភាគរយ ពិសេស​នោះ​ភ្ញៀវ​ទេចរ​ជនជាតិ​ចិន បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ជាង​៩០​ភាគរយ ។ សម្តេច​បាន​បន្ថែម​ថា បញ្ហា​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​នៅ​ក្នុង​ខេត្តសៀមរាប​ទទួល​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ។ សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ដទៃ​ទៀត ស្ថិត​ក្នុង​កម្រិត សមរម្យ ។ វិធានការ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​នោះ ស្ថិត​ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ជួយ​ដល់​អាជីវកម្ម​ទេសចរណ៍​នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​នោះ ​គឺ​សណ្ឋាគារ និង​ផ្ទះសំណាក់​អាច​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន​ក្នុង​ការ​បន្តការងារ​ជួន​ដល់​កម្មករ ពិសេស​នោះ​មាន​ភាព​ខ្លាំង​ជាង​មុន​នៅ​ពេល​ជំងឺ​កូ​វី​ដ​បញ្ចប់ ។

សម្តេច​លើក​ឡើ​ក​ទៀត​ថា ការ​ជំរុញ​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​សៀ​បរាម​នេះ​ក៏​សំដៅ​ធ្វើ​យ៉ាង​ឲ្យ​មានការ​បណ្តុះបណ្តាល ដើម្បី​ឲ្យ​កម្មករ​មានឱកាស​ចាប់​យក​ជំនាញ​ថ្មី ឬ​មាន​លទ្ធភាព​ទ​ទួ​ប​ល​បានការ​ល្អជា​មុន ។ សម្តេច​បន្ថែម​ទៀត​ថា លើស​ពី​នេះ​រាជរដ្ឋាភិបាល​បាន​វិធានការ និង​សម្រេច​លើកលែង​បង់ពន្ធ​ប្រចាំខែ គ្រប់​ប្រភេទ​របស់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដា និង​មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​សម្រាប់​រយៈពេល​៤​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២០ ។

អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​តែ​មាន​សិទ្ធិ​ដាក់​លិខិត ប្រកាស​ពន្ធ​អាករ​របស់​ខ្លួន និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់​អាជីវក​លើ​តម្លៃបន្ថែម​ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ ។ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា ការ​លើកលែង​យកពន្ធ​នេះ គឺ​រដ្ឋ​ជា​អ្នក​បង់ពន្ធ​ជំនួស​វិញ ។ សម្តេច​ថា ៖«​យើង​ធ្លាប់​បង់ពន្ធ​ហើយ យើង​មិន​អាច​ហៅ​ថា លើកលែង​នោះ​ទេ តែ​ដើម្បី​ងាយ​ស្តាប់​ប្រើ​ពាក្យ​លើកលែង​បង់ពន្ធ តែ​រដ្ឋ​បង់ពន្ធ​ជំនួស ។ យើង​ធ្វើ​មិន​ទូទៅ​នោះ​ទេ គឺ​ធ្វើ​តែ​នៅ​ខេត្ត​សៀ​បរាម​តែ​ប៉ុណ្ណោះ ព្រោះ​ជា​ខេត្ត​មួយ​ដែល​ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ទៅ​នោះ​ច្រើន តែ​ពេល​នេះ​ធ្លាក់​ចុះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​អះអាង​ថា មិន​ធ្វើ​សវន​កម្ម​ពេញលេញ​សម្រាប់​ការ​បរិច្ឆេទ​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​បាន​ចុះបញ្ជី​នៅ​ពន្ធដា និង​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀ​បរាម​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ