ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តព្រះវិហារ​៖ ត្រូវ​សាងសង់​ស្ពាន​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ឡើង​វិញ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​លោក ប្រាក់ សុវណ្ណ​អភិបាល​ខេត្តព្រះវិហារ ដឹកនាំ​ក្រុមការងារ ព្រមទាំង​អ​ជ្ញា​ធរ​ស្រុក​សង្គម​ថ្មី​ និងមន្ត្រី​​ពាក់​ព​ន្ធ័​នានា…

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​លោក ប្រាក់ សុវណ្ណ​អភិបាល​ខេត្តព្រះវិហារ ដឹកនាំ​ក្រុមការងារ ព្រមទាំង​អ​ជ្ញា​ធរ​ស្រុក​សង្គម​ថ្មី​ និងមន្ត្រី​​ពាក់​ព​ន្ធ័​នានា បាន​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ដល់ទី​តាំង​ស្ពាន​ស្ទឹង​ស្តៅ​ ដែល​រង​ការ​ឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ កាលពីពេល​កន្លង​ទៅ ​។

​ក្នុង​ឱកាស​នោះ​ លោកអភិបាល​ខេត្តព្រះវិហារបាន​បញ្ជា​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ត្រូវ​ធ្វើការ​សាងសង់​ស្ពាន​នេះ​ជា​បណ្តោះអាសន្ន​ឡើង​វិញ​ចាប់ពី​ថ្ងៃនេះ ​។ បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​​លោក​អភិបាលខេត្ត ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចាត់​ក្រុមការងារ​ចុះ​មក​សិក្សា​ ដើម្បី​សាងសង់​ស្ពាន​នេះ​ឡើង​វិញ ហើយ​ឈើ​​ក៏​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​ទី​នេះ​ដែរ ​។

សូម​បញ្ជាក់​ថា ​ស្ពាន​ស្ទឹង​ស្តៅ​នេះ គឺជា​ស្ពាន​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ អ​ជ្ញា​ធរ​ខេត្ត​​ក៏​​គ្រោង​និង​សាងសង់​ស្ពានដែក​បា​ឡេ​ ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​។​ ហើយ​ស្ពាន​ស្ទឹង​ស្តៅ​នេះ ​គឺជា​ស្ពាន​សហ​គមន៍​​របស់​ប្រជាពលរដ្ឋ មិនមែន​ជា​ស្ពាន​របស់​លោក​បេន ដេ​វី​ស​ នោះ​ទេ បើ​គិត​ពី​ស្ពាន​នេះ​ ទៅ​ផ្ទះ​លោក​បេន ​គឺ​មានចម្ងាយ​​ជាង​១០​គីឡូម៉ែត្រ​ឯណោះ ។

គួរ​រំលឹក​ផង​ដែរ ករណី​ឆេះ​ស្ពាន​ស្ទឹង​ស្តៅ​នេះ កើតឡើង​មក​ពី​ការ​ឆេះ​រាលដាល​ពី​ភ្លើងព្រៃ កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី​២១ ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​កម្លាំង​សមត្ថកិច្ចបាន​សហការ​ជាមួយ​គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ពន្លត់​រួច​ម្តង​ហើយ ប៉ុន្តែ​ដោយសារ​ការ​មើល​មិន​បាន​សព្វ​ជ្រុងជ្រោយ ធ្វើ​ឲ្យ​នៅ​សល់​រងើកភ្លើង​ខ្លះ​បណ្តាលឲ្យ​ឆេះ​ម្តងទៀត​នៅ​ម៉ោង១០​យប់​។

អត្ថបទសរសេរ ដោយ