អ្នកទោស​ចិន​ជាង​៥០០​នាក់ ឆ្លង​កូ​រ៉ូ​ណា​ថ្មី Covid-19


ចិន​៖ យោង​តាម​ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា អ្នកទោស​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​ស្ថិត​ក្នុង​ចំណោម​ប្រជា​ជន​ជិត៧.៦០០០នាក់​ ដែល​បាន​ឆ្លង​វីរុស​ថ្មី​នេះ​ ។ យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ វីរុស​បាន​សម្លាប់​មនុស្ស​ចំនួន ២១២១នាក់ ​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​ចិន​ កាលពី​ចុងឆ្នាំ​មុន ដែល​កើនឡើង​ចំនួន១១៥​នាក់​ពី​ថ្ងៃមុន ​។ ៥៤៨​ករណី​ទៀត​ ត្រូវ​បាន​បញ្ជាក់​ហើយ​សរុប​ទៅ៧៥៧៤៨ ។

នោះ​ជា​ការ​កើនឡើង​តិចតួច​បំផុត​ក្នុង​រយៈពេល២៥​ថ្ងៃ​ នៃ​ការ​ផ្ទុះ​ឡើង ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ថ្នាក់​អាសន្ន​សុខភាព​សាធារណៈ​នៃ​ការ​ព្រួយបារម្ភ​អន្តរជាតិ​។ ផ្ទាំង​ព័ត៌មាន​របស់​សាកលវិទ្យាល័យ Johns Hopkins បាន​តាមដាន​ករណី​ជំងឺកូ​រ៉ូ​ណា​ថ្មី ដែល​ប្រមូល​ទិន្នន័យ​ពី​ប្រភព​ផ្លូវការ​រាប់​បញ្ចូល​ទាំង WHO និង​គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន និង​បាន​ធ្វើ​បច្ចុប្បន្នភាព​ កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បញ្ជាក់​ថា ​មនុស្ស​ចំនួន២២៤៧​នាក់​បាន​ស្លាប់​នៅ​ក្នុង៧៦.៧២៧​ករណី​។

អ្នកទោស​ជាង៥០០នាក់​នៅ​ក្នុង​ប្រទេស​ចិន ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ ។ គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា នាយកដ្ឋាន​ពន្ធនាគារ​នៃ​តំបន់​នេះ​ បាន​រាយការណ៍​ថា​មាន​ករណី​ចំនួន ២៧១​ករណី​នៃ​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​ក្នុង​ចំណោម​អ្នកទោស​។

របាយការណ៍​នោះ​បាន​និយាយ​ថា ៥១​ករណី​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ពី​មុន មាន​ន័យ​ថា​វា​បាន​បន្ថែម​ករណី​ថ្មី​ចំនួន ២២០​ករណី​បន្ថែម​ទៀត​ទៅ​ទូ​ទាំង​ខេត្ត​។ យោង​តាម​សារព័ត៌មាន The Guardian បានឱ្យ​ដឹង​ថា​អ្នកជម្ងឺ​ចំនួន ២៣០​នាក់​មក​ពី​ពន្ធនាគារ​ស្ត្រី​នៅ Wuhan​។

អ្នកទោស២០០​នាក់ និងឆ្មាំ៧​នាក់​ទៀត​នៅ​ឯ​ពន្ធនាគារ Rencheng ក្នុង​ខេត្ត Shandong ភាគ​ខាង​កើត​បាន​ធ្វើតេស្ត​រក​វីរុស​នេះ ​។ សារព័ត៌មាន The Guardian បាន​ដកស្រង់​សម្តី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា លេខាធិការ​នៃ​មន្ទីរ​យុត្តិធម៌​ក៏​ដូច​ជា​មន្ត្រី​ពន្ធនាគារ៧​នាក់ ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ ។ មនុស្ស​សរុប​ចំនួន២០៧៧នាក់​ នៅ​ឯ​ពន្ធនាគារ​ត្រូវ​បាន​គេ​ធ្វើតេស្ត​រកជំងឺ​កូ​រ៉ូ​ណា​ថ្មី​។ អ្នកទោស៣៤​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​ មានជំងឺ​នេះ​ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ