ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជ្រាំង​រាប់​សិប​ហិ​កតា​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ជញ្ជ្រាំង​នៅ​ក្នុង​វាលស្រែ​យ៉ាង​សន្ធោសន្ធៅ​អស់​រាប់​សិប​ហិ​កតា ហើយ​កំពុង​តែ​ឆេះ​រាល​ទៅ​រក​ព្រៃ និង​ផ្ទះ​អ្នកស្រុក​គួរ​ឲ្យ​ព្រួយបារម្ភ ។ ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ពន្លត់ភ្លើង​ដែរ ក៏​ប៉ុន្តែ​មិន​អាច​ពន្លត់​បាន…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ជញ្ជ្រាំង​នៅ​ក្នុង​វាលស្រែ​យ៉ាង​សន្ធោសន្ធៅ​អស់​រាប់​សិប​ហិ​កតា ហើយ​កំពុង​តែ​ឆេះ​រាល​ទៅ​រក​ព្រៃ និង​ផ្ទះ​អ្នកស្រុក​គួរ​ឲ្យ​ព្រួយបារម្ភ ។ ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ពន្លត់ភ្លើង​ដែរ ក៏​ប៉ុន្តែ​មិន​អាច​ពន្លត់​បាន ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៥៩​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍​ខេត្ត​ស្វាយរៀង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ភ្លើង​ឆាបឆេះ​ជញ្ជ្រាំង​ក្នុង​វាលស្រែ​ខាងលើ​នេះ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​មាន​ក្មេង​ដុត​ភ្លើង​លេង ទើប​បង្ក​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​តែ​ម្តង​។ ។

ប្រភព​ដដែល​បន្ត​ថា ហើយដោយ​សារ​តែ​អាកាសធាតុ​កំ​ដៅ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ស្មៅ​ងាប់ និង​ជញ្ជ្រាំង​ស្ងួត​ខ្លាំង ទើប​ខណៈ​ពេល​ដែល​មាន​ភ្លើង​ឆេះ ហើយ​មាន​ខ្យល់​ផង​នោះ បង្ក​ឲ្យ​ភ្លើង​ឆាបឆេះ​លឿន ពិបាក​ក្នុង​ការ​គ្រប់គ្រង និង​ពន្លត់​។

ពាក់ព័ន្ធ​នឹង​ករណី​មាន​ភ្លើង​ឆេះ​អស់​រាប់​សិប​ហិ​កតា​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ