ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ប្រកាស​ទូត​សុឆន្ទៈ​របស់​ទឹកក្រូច អាយ​ស៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ក្នុងស្រុក​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ប្រកាស​ពី​ទូត​សុ​ឆន្ទៈ​របស់​ខ្លួន​សម្រាប់​ផលិតផល​ទឹកក្រូច IZE គឺ​ក្រុម SMALLWORLD…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ក្នុងស្រុក​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ប្រកាស​ពី​ទូត​សុ​ឆន្ទៈ​របស់​ខ្លួន​សម្រាប់​ផលិតផល​ទឹកក្រូច IZE គឺ​ក្រុម SMALLWORLD SMALLBAND ។

ពិធី​ប្រកាស​បាន​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កុម្ភៈ ២០២០ នៅ​ផ្សារ​ទំនើប ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល ។ នៅ​ក្នុង​ឱកាស​ប្រកាស​ជា​ផ្លូវការ​នោះ មានការ​ចូលរួម​អបអរ​យ៉ាង​អធិកអធម​ពី​សំណា​ក់​​អ្នកគាំទ្រ​របស់​ក្រុម SMALLWORLD SMALLBAND ដែល​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ជ្រើសរើស​អាយ​ដល​របស់​ពួក​គេ​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​ភេសជ្ជៈ​ទឹកក្រូច IZE ។

លោកស្រី គង់ កុសល ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានអោយ​ដឹង​ថា ក្រុមហ៊ុន​ជ្រើសរើស​យក​ក​ក្រុម SMALLWORLD SMALLBAND ធ្វើ​ជា​ទូត​សុ​ឆន្ទៈ សម្រាប់​ផលិតផល​ភេសជ្ជៈ​ទឹកក្រូច IZE នេះ ពិតជា​មិន​ខកបំណង​ឡើយ ព្រោះ​មានការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួក​ជា​ច្រើន ហើយ​សង្ឃឹម និង​ជឿជាក់​ថា តាម​រយៈ​ពួក​គេ​នឹង​ជំរុញ​អោយ​ទឹកក្រូច IZE កាន់តែ​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​កម្ពុជា ។

កញ្ញា នី​រ័​ត្ន អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់ ដែល​មក​ចូលរួម​កម្មវិធី​បានឱ្យ​ដឹង​ថា នាង​ពិត​រំភើប​ខ្លាំង​មែនទែន ខំ​មក​ចាំ​តាំងពី​ម៉ោង​៣​ដើម្បី​បាន​ជួប​បង​ៗ​ក្រុម​តូច ។ អ្វី​ដែល​សំខាន់​បាន​ជួប​គាត់​ផ្ទាល់ ហើយ​បាន​កាដូ​ឡើង​ច្រើន និង​ហត្ថលេខា​ទៀត ។

សម្រាប់​អ្នកគាំទ្រ​ម្នាក់​ទៀត លោក តារា​វុ​ធ បាន​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ដូច្នេះ​ថា ៖ «​និយាយ​ទៅ​ខ្ញុំ​ពេញចិត្ត​ការ​រៀបចំ​ទាំងអស់​របស់​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍ ព្រោះ​អី​ខ្ញុំ​ហ្នឹងហើយ​ជា​អ្នក​ចូល​ចិត្ត​ញុំ​ា​ទឹកក្រូច​អាយ​ស៍ ហើយ​ចូល​ចិត្ត​ក្រុម SMALLWORLD SMALLBAND ខ្លាំង​ហ្មង​។ អ​ញ្ចឹ​ង​មក​ថ្ងៃនេះ ចំណេញ​ខ្លាំង ហើយ​សប្បាយ​ខ្លាំង​»​។

លោក រ៉ុ​ង សុ​ភី​ដេ​វី​ដ សមាជិក​ក្រុម SMALLWORLD SMALLBAND ក្រុម​តូច​វិញ​បានឱ្យ​ដឹង​ថា លោក​ពិតជា​រីករាយ ដែល​ក្រុម​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច IZE ដែល​ជា​ភេសជ្ជៈ​កូ​ឡា​ដែល​ទទួល បានការ​គាំទ្រ​ខ្លាំង ហើយ​ពួក​យើង​ទាំង​៤​នាក់​នឹង​នាំ​មក​នូវ​ការ​កម្សាន្ត ដែល​ដឹកនាំ​ដោយ​ទឹកក្រូច​អាយ​ស៍តា​មរយៈ​ការ​ប្រគំ​តន្ត្រី និង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ផង​ដែរ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ