ឆេះ​ជញ្ជ្រាំងស្រូវអស់ជិត៥ហិកតា ប៊ិះរាល​ដាដល់​ផ្ទះអ្នកភូមិ​


ខេត្តកំពង់ឆ្នាំង ៖ មានករណី​អគ្គិភ័យ​ឆេះ​​ជ​ញ្ជ្រាំងស្រូវអស់ជិត​៥ហិកតា និង​​​រាលដាល​ចូល​ភូមិ​​ បង្កការ​ភ្ញាក់​ផ្អើល​​ដល់​​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។​

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃ​ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅ​ចំណុច​វាលស្រែ​ក្នុង​ភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ​ពេល​គ្រោះអគ្គី​ភ័យ​ឆាបឆេះ​​ជ​ញ្ជ្រាំង​ស្រូវ​យ៉ាង​សន្ធោ​ស​ន្ឋៅ និង​រាលដល​​មក​ដល់​ភូមិ​ ​ធ្វើ​ឲ្យ​អ្នក​ភូមិ​​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​ឆ្លង​មក​ដល់​លំនៅ​ដ្ឋា​ន​របស់ពួកគាត់​ ហើយ​ក៏​​រាយការណ៍​ដល់​នគរបាល​ឲ្យ​​ជួយ​​អន្តរាគមន៍​ ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានចេញទៅជួយ​​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់​ ដោយ​ប្រើប្រាស់​រថយន្ត​​ពន្លត់អគ្គិភ័យអស់​ចំនួន​៦គ្រឿង ទើប​​គ្រប់គ្រង​សភាពការណ៍​បាន ។​

លោក​ស្នងការ​រង​នគរបាល​ខេត្ត​​បាន​បញ្ជាក់​​ថា ​អគ្គី​ភ័យ​​​បាន​ឆេះ​ជញ្ជ្រាំង​ស្រូវ​អស់​ប្រមាណ​ជា​ជិត៥ហិ​កតា ​ហើយ​​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ សូម​​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត ​ព្រោះ​ពេល​នេះ​ជា​រដូវ​រាំង​ស្ងួត​ងាយនឹងកើតមានគ្រោះអគ្គិភ័យ​ណាស់ ៕​ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ