ឆេះ​បន្ទប់ផ្ទុកឯកសារ​ក្នុង​អ​គារ​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា​


រាជធានីភ្នំពេញ ៖ មានករណី​អគ្គិភ័យ​ឆាបឆេះ​​​បន្ទប់​ផ្ទុកឯកសារ​​ក្នុង​អ​គារអគ្គ​នាយកដ្ឋាន គយ និង​រដ្ឋ​ាករកម្ពុជា​ ដោយសារ​​ឆ្លង​ចរន្ត​អគ្គី​ស​នី ​ហើយ​ភ្លើង​​បាន​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីន​ចំនួន​១​គ្រឿង រួម​ទាំងឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ ​បង្ក​​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប​ុគ្គ​លិ​ក​គយ​ដែល​នៅ​កំពុង​បម្រើ​ការងារ​នាំគ្នា​រត់​​ចេញ​មក​ខាងក្រៅ ​ហើយ​​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​បាន​​ចុះ​មក​ជួយ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា​។

ករណី​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​១០និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ផ្ទុក​ឯ​សារ​ជាន់​ផ្ទាល់​ដី នៃ​អគារ​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ កម្ពុជា ដែល​មាន​ទីតាំង​​តាម​ប​ណ្តោ​មហាវិថី ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ផ្សា​ថ្មី​ទី​២ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័​ត៌​ពី​សមត្ថ​កិច្ច​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ​ណៈ​​មាន​មន្ត្រី​គយ​ជា​ច្រើន​នាក់​កំពុង​តែ​ធ្វើ​ការងារ​នៅ​ក្នុង​អគារ​អគ្គនាយក​គយ និង​រដ្ឋ​ាករ​កម្ពុជា​​​ខាងលើ​នោះ ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាប​ឆេះឡើង​ក្រហមច្រាល និង​​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម ចេញពី​បន្ទប់​ផ្ទុក​ឯកសារ​នៅ​ជាន់​ផ្ទាល់​ដី​ ។ ​ពេល​នោះ​បង្កការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​​​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​បំពេញការងារ​នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ា​រត់​ចេញ​មក​ខាងក្រៅ ​ចំណែក​អ្នក​​ខ្លះ​ទៀត​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​យក​ទឹក​ទៅ​ធ្វើការ​ពន្លត់ ​ព្រមទាំង​រាយការណ៍​​ប្រាប់​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​យក​​រ៉ឺម៉ក​ដឹក​ទឹករ​ប​ស់​សាលា​ខណ្ឌដូនពេញ​ជា​ច្រើន​គ្រឿង​មក​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា​ ដោយសារ​​ខ្លាច​​ក្រែង​មិន​អាច​ពន្លត់​បាន ​ហើយ​​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​មិន​អាច​គ្រប់គ្រង​បាន​នោះ អាជ្ញា​ធរ​ខណ្ឌដូនពេញ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន៣​គ្រឿងចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្ថែម ​ទើប​ធ្វើ​អោយ​ភ្លើង​រលត់​​​ទៅ​វិញ​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​​ព្រឹក​ថ្ងៃដដែល​ ។ ​ពាក់​ព​ន្ធ័​នឹង​ករណី​អគ្គិ​ភ័​័យ​ខាងលើនេះ​គឺ​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ។

ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​​ក្នុ​ង​​បន្ទប់​ផ្ទុក​ឯកសារ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ាករ​កម្ពុជា​ខាងលើ​​នេះ​ដែរ​ ភ្លើង​បាន​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីន​កុំ​ព្យូ​ទ​រ័​ចំនួន​១​គ្រឿង រួម​ទាំង​ឯកសារ​មួយ​ចំនួន​​ទៀត​ផងដែរ ​ហើយ​​កម្លាំង​​សមត្ថ​កិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​១​​រថយន្ត ​ក្នុង​ចំណោម​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​៣​គ្រឿង និង​ប្រើប្រាស់រ៉ឺម៉កដឹក​ទឹក​របស់​សាលា​ខណ្ឌដូនពេញ​អស់​ជា​ច្រើន​រ៉ឺ​ម៉ក ​ព្រមទាំង​ប្រើ​​បំពង់​ពន្លត់អគ្គីភ័យ​អស់​ជា​ច្រើន​បំពង់​ផង​ដែរ ​៕ (កែសម្រួលដោយ ៖​ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ