ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ប្រវត្តិ​ខ្មោច​ចោរ​បច្ចុប្បន្ន​ជា​ដី​បញ្ចុះ​សព​ចិន​យួន

14 ឆ្នាំ មុន

ខេត្ត​កំពត ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​​ទ្វី​ខាង​ជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​ស្គាល់​​ប្រវត្តិ​ដី​កប់​ខ្មោច​ចោរ​យ៉ាង​ច្បាស់​ ព្រោះ​ផ្លូវ​ទៅ​កាន់​ផ្នូរ​ខ្មោច​ចោរ​នេះ​​តែង​មាន​​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​នាំ​គ្នា​​ធ្វើ​ដំណើរ​តាម​នោះ​ដើម្បី​ទៅ​កាន់​ជ្រោះ​ទឹក​ ធ្លាក់​ដែល​​មាន​ទឹក​​ដ៏​ត្រជាក់​​ហូរ​ធ្លាក់​បន្ត​មក​ពី​ភ្នំ​បូក​គោ ។ លោក​សូ ឆុំ មេ​​ភូមិ​​ទ្វី ខាង​ជើង​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ពី​ផ្លូវ​ប្រវត្តិ​សាស្ត្រ​ទៅ​ កាន់​​​ផ្នូរ​ខ្មោច​ចោរ​ថា កាល​​ពី​សម័យ​អាណា​និគម​និយម​បារាំង​ អ្នក​ជាប់​​ពន្ធ​នាគារ

ខេត្ត​កំពត ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​​ទ្វី​ខាង​ជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​ស្គាល់​​ប្រវត្តិ​ដី​កប់​ខ្មោច​ចោរ​យ៉ាង​ច្បាស់​ ព្រោះ​ផ្លូវ​ទៅ​កាន់​ផ្នូរ​ខ្មោច​ចោរ​នេះ​​តែង​មាន​​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​នាំ​គ្នា​​ធ្វើ​ដំណើរ​តាម​នោះ​ដើម្បី​ទៅ​កាន់​ជ្រោះ​ទឹក​ធ្លាក់​ដែល​​មាន​ទឹក​​ដ៏​ត្រជាក់​​ហូរ​ធ្លាក់​បន្ត​មក​ពី​ភ្នំ​បូក​គោ ។ លោក​សូ ឆុំ មេ​​ភូមិ​​ទ្វី ខាង​ជើង​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ពី​ផ្លូវ​ប្រវត្តិ​សាស្ត្រ​ទៅ​កាន់​​​ផ្នូរ​ខ្មោច​ចោរ​ថា កាល​​ពី​សម័យ​អាណា​និគម​និយម​បារាំង​ អ្នក​ជាប់​​ពន្ធ​នាគារ​នៅ​ខេត្ត​កំពត​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​នៅ​​ក្នុង​ពន្ធ​នាគារ ​គេ​តែង​តែ​ឃើញ​​ឆ្មាំ​គុក​ដឹក​ខ្មោច​​យក​ទៅ​កប់​ចោល​នៅ​ដី​ព្រៃ​ក្រាស​ដែល​សំបូរ​ទៅ​ដោយ​គុម្ព​ឫស្សី​ព្រៃ​ដុះ​ទ្រុប​ទ្រុល ។ ការ​កប់​ខ្មោច​​ជា​ញឹក​ញាប់​នៅ​លើ​ដី​ព្រៃ​នោះ​ធ្វើ​ឱ្យ​​អ្នក​ស្រុក​ចាប់​អារម្មណ៍​ ហើយ​នាំ​​គ្នា​សួរ​ទៅ​ឆ្មាំពន្ធ​នា​គារ​រឿង​ដឹក​ខ្មោច​មក​កប់​ចោល​ ដោយ​មិន​មាន​ក្រុម​សាច់​ញាតិ​ចូល​រួម​ ​និង​​បាន​ប្រាប់​ថា កប់​ខ្មោច​ចោរ​ដែល​​​ស្លាប់​នៅ​​ក្នុង​ពន្ធ​នាគារ​ ។

នៅ​ជាប់​នឹង​កន្លែង​កប់​ខ្មោច​ចោរ​នោះ ក៏​មាន​ផ្លូវ​រទេះ​អ្នក​ស្រុក​ចេញ​ចូល​ទៅ​ជើង​ភ្នំ​បូក​គោ​ដែរ ទើប​គេ​ស្គាល់​ថា ​ជា​ផ្លូវ​​ផ្នូរ​ខ្មោច​ចោរៗ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។ ​មន្ត្រី​មួយ​រូប​នៅ​​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ពេល​នេះ​ភ្នំ​បូក​គោ​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ឡើង​ទៅ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ផ្សេងៗ​​ ខណៈ​​ពេល​ដែល​​ផ្លូវ​ឡើង​ទៅ​​លើ​ភ្នំ​កំពុង​ស្ថាបនា ប៉ុន្តែ​ជន​បរទេស​តែង​​​តែ​លួច​ដើរ​ឆ្លង​កាត់​ផ្លូវ​​​ផ្នូរ​ខ្មោច​ចោរ​ទៅ​កាន់​កំពូល​ភ្នំ​បូក​គោ​ ។ ជន​បរទេស​ភាគ​ច្រើន​​គឺ​​ជា​ជន​ជាតិ​បារាំង ​ពេល​គេ​មក​ដល់​ខេត្ត​កំពត បើ​មាន​ដំណឹង​ថា មាន​ការ​ហាម​​មិន​ឱ្យ​ឡើង​ទៅ​កាន់​ភ្នំ​បូក​គោ គឺ​​ពួក​គេ​មិន​សប្បាយ​ចិត្ត​ឡើយ ព្រោះ​​​បំណង​របស់​គេ​ គឺ​ទៅ​លេង​ភ្នំ​បូក​គោ ។ ទោះ​បី​ជា​បែប​ណា​ ការ​អភិ​​វឌ្ឍ​ដែល​កំពុង​តែ​ដំណើរ​ការ​នា​ពេល​បច្ចុ​ប្បន្ន​ នឹង​ផ្តល់​តំលៃ​ដ៏​មហា​សាល​ផ្នែក​ទេស​ចរណ៍​នៅ​​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ៕