ខេត្តត្បូងឃ្មុំ ៖ គូស្នេហ៏១គូបានណាត់មកជួបគ្នាលើរោងលក់ដូរមួយកន្លែងស្ថិតនៅមុខសាលាបឋមសិក្សាស្រែលើសែនជ័យ ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដោយបាននិយាយផ្តោះផ្តងសាសងគ្នាផ្អែមល្ហែមអស់មួយសន្ធុះ ភាគីខាងបុរសបានសុំរួមភេទ តែនារីជាសង្សារមិនព្រម ទើបភាគីខាងបុរសទប់ចិត្តមិនបានក៏ចាប់រំលោភសេពសន្ថវៈរហូតបានសំរេច ។
ក្រោយមកគូស្នេហ៏បានក្លាយជាគូកម្ម ដោយសារភាគីខាងបុរសចង់ដោះដៃដោយប្រាប់នាងថា រូបគេមានគូដណ្តឹងរួចហើយ ធ្វើឱ្យខាងស្រីខឹងប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២២ សីហា ២០១៤ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ។
លោកវរសេនីយ៍ត្រី ចក់ សុខកៅ នាយស្តីទីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានប្រាប់ឲ្យដឹងថា នាងរងគ្រោះឈ្មោះ «ឡ.ណ » អាយុ២៤ឆ្នាំ មកស្នាក់នៅធ្វើចំការនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ជាមួយបងប្អូន ហើយក៏មានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ធុល ឆៃយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្រែលើសែនជ័យ ដោយស្គាល់ចិត្តស្គាល់ថ្លើមគ្នាទៅវិញទៅមកផងដែរ ។
លោកវរសេនីយ៍ត្រី ចក់ សុខកៅ បានប្រាប់បន្តថា ភ្លើងស្នេហ៏១គូនេះបានបង្កាត់ឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ សីហា ដោយពូកគេបានទូរស័ព្ទណាត់ជួបគ្នានៅលើរោងឈើមួយមុខសាលាបឋមសិក្សាស្រែលើសែនជ័យ ដែលជាកន្លែងស្ងាត់មិនមាននរណាដឹង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ