ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​បក្ស​កាន់​អំណាច​ថា បើ​ចង់​យកឈ្នះ​ទាល់​ស្គាល់​ទឹកចិត្ត​សមាជិក​បក្ស​ឲ្យ​ច្បាស់​សិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ទៅ​កាន់​អ្នកមួយ​ចំនួន​ថា បើ​ចង់​ឈ្នះ​បក្ស​កាន់​អំណាចចិត្ត​ពី​សមាជិក​បក្ស​សិន កុំ​ចេះ​តែ​និយាយ​ទាំង​មិនដឹង​អ្វី ។ ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិញ​ដៅ​ការងារ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ទៅ​កាន់​អ្នកមួយ​ចំនួន​ថា បើ​ចង់​ឈ្នះ​បក្ស​កាន់​អំណាចចិត្ត​ពី​សមាជិក​បក្ស​សិន កុំ​ចេះ​តែ​និយាយ​ទាំង​មិនដឹង​អ្វី ។ ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិញ​ដៅ​ការងារ ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា មាន​អ្នកខ្លះ​លើក​ឡើង​ថា សម្ដេច​ក្រឡាហោម ស ខេ​ង កំពុង​ទះកំភ្លៀង សម្ដេច​តេ​ជោ ជុំវិញ​បញ្ហា​រឿង​ពាក់​ម៉ាស់ ដូច្នេះ​សម្ដេច​តេ​ជោ បញ្ជាក់​ថា ពួក​អ្នកឯង​មិន​ទាន់​ស្គាល់​ទឹកចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​សាមគ្គីភាព ដើម្បី​យ៉ាង​ឲ្យ​ប្រជាជន​រស់នៅ​យ៉ាង​ស្រួល ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖«​រហូត​ដល់​ម៉ោង​នេះ​មាន​ពលរដ្ឋ​ណា​ម្នាក់​ឆ្លង​អត់​សោះ រួច​នាំ​គ្នា​ភ័យ​ខ្លាច​ម៉ាស់​ឡើងថ្លៃ យើង​ចែក​១​លាន​ម៉ាស់​នៅ​ប៉ោយ​ប៉ែ​ត រហូត​ដល់​ខ្វះ​ម៉ាស់ ។ ហើយ​អ្នក​ណា​ពាក់​ម៉ាស់​ក៏​ពាក់​ទៅ ដើម្បី​ការពារ​ជំងឺ​ផ្សេង​ៗ» ។

សម្ដេច​បន្ដ​ថា «​រួច​ហើយ​វា​យក​សំឡេង​របស់ ខេ​ង ឯង​ត្រូវ​គេ​យក​ទៅ​ចាក់​សំឡេង ខេ​ង ឯង​ណែនាំ​នៅ​ក្នុង​បន្ទប់​ក្រសួង​នេះ​ប្រជុំ​ផ្ទៃក្នុង​របស់​ក្រសួង​វា​យក​សំឡេង ខេ​ង ឯង​ទៅ​ចាក់​ថា ស ខេ​ង កំពុង​ទះ កំភ្លៀង ហ៊ុន សែន ។ ហ៊ុន សែន ថា កុំ​ឲ្យ​ភ័យ​ខ្លាច ស ខេ​ង សូម​ផ្ដាំ​ទៅ​វិញ​ថា បើ​ពួក​អស់លោក​ឯង មិន​ទាន់​ស្គាល់​ទឹកចិត្ត​របស់​គណបក្ស​ប្រជាជន​ទេ​ទៅ​រៀន​តាម​ទៅ​» ។ សម្ដេច​បន្ដ​ថា នា​ពេល​កន្លង​មក សម្ដេច​មិន​បាន​ហាមឃាត់​ពលរដ្ឋ មន្ដ្រីរាជការ មិន​ឲ្យ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​បញ្ហា​សុខភាព​នោះ​ទេ ។ សម្ដេច​ប្រើ​ពាក្យ​ថា ប្រើ​ម៉ាស់​នៅ​ពេល​ចាំបាច់ ។

សម្ដេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​ចាំ​ផ្ដើម​ពី​មនុស្ស​ម្នាក់ និង​គ្រួសារ​នីមួយ​ៗ តើ​នេះ​ជា​វិធី​ការពារ​ប្រជាជន​ទេ​ឬ ? ដូច្នេះ​ពួក​អ្នកឯង​ត្រូវ​យល់​អំពី​បញ្ហា​ទាំងនេះ ។ ជាង​នេះ​ទៅ​ទៀត សម្ដេច​បន្ថែម​ថា បញ្ហា​ជំងឺ​វីរុស​កូ​រូ​ណា មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ឡើយ ។ សម្ដេច​រំលឹក​ថា អ្នក​លើ​នាវា​ដែល​ចូល​ចត​នៅ​កម្ពុ​ជានា​ពេល​ថ្មី គ្មាន​ជំងឺ​វីរុស​កូ​រូ​ណា​ទេ ។

ជាមួយ​គ្នា​នោះ សម្ដេច​អរគុណ ថៃ បាន​ធ្វើការ​អះអាង​ថា គ្មាន​អ្នកជំងឺ​កូ​រូ​ណា​ទេ ក្រោយ​ពួក​គេ​ចាក់​ចេញពី​កម្ពុជា​ទៅ​ថៃ ដើម្បី​ត​ជើងហោះហើរ ។ ហើយ​សម្ដេច​ក៏​សូម​អរគុណ​មិត្តភក្តិ​ទាំងអស់​បាន​ចូលរួម​សហការ​ជាមួយ​អង្គការ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ