លក្ខខ័ណ្ឌពិសេស ៖ Barcelona ធ្វើការបង្ហាញសមាជិកថ្មីជាផ្លូវការ
ក្លិប FC Barcelona បានធ្វើការបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Martin Braithwaite ដែលទើបតែទិញបានពីក្លិប Leganés ក្នុងតម្លៃ ១៨លានអឺរ៉ូ។…
ក្លិប FC Barcelona បានធ្វើការបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Martin Braithwaite ដែលទើបតែទិញបានពីក្លិប Leganés ក្នុងតម្លៃ ១៨លានអឺរ៉ូ។…
ក្លិប FC Barcelona បានធ្វើការបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មី Martin Braithwaite ដែលទើបតែទិញបានពីក្លិប Leganés ក្នុងតម្លៃ ១៨លានអឺរ៉ូ។ ការផ្ទុះនេះត្រូវបានចោទសួរជាសំនួរថា ហេតុអ្វីបានជាក្លិបអាចធ្វើការផ្ទេរកីឡាករ ខណៈទីផ្សារដោះដូរត្រូវបានបិទកន្លងទៅ។
ម្ចាស់ការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញមួយនេះ ត្រូវបានទទួលការអនុញ្ញាតជាពិសេសពី La Liga ដើម្បីធ្វើការចុះហត្ថលេខាជាបន្ទាន់នៅក្រៅទីផ្សារដោះដូរកីឡាករ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ត្រូវបានអវត្តមានរយៈពេល ៦ ខែដោយរងរបួសសរសៃពួរធ្ងន់ធ្ងរ។
តាមច្បាប់ La Liga អនុញ្ញាតឱ្យក្លិបអនុវត្តធ្វើការចុះហត្ថលេខាថ្មី ប្រសិនបើកីឡាករម្នាក់គ្មានរវត្តមាន (របួស) រយៈពេលប្រាំខែ។ ក្នុងនោះកីឡាករទាំងនោះត្រូវតែជាភ្នាក់ងារឥតគិតថ្លៃ (Free Agent) ឬលេងរួចហើយនៅក្នុងប្រទេសអេស្ប៉ាញហើយ ប៉ុន្តែពួកគេមិនអាចលេងនៅក្នុងការប្រកួត UEFA ក្នុងរដូវកាលដំបូងបានទេ។
មិនត្រឹមតែ Dembele ម្នាក់ទេ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez ក៏ត្រូវអវត្តមាន ៤ខែនៅដើមខែមករាផងដែរ ៕
ចែករំលែកព័តមាននេះ