ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​ឬ​អាក្រក់​យើង​ខ្លួនឯង​ជា​អ្នក​សាង

4 ឆ្នាំ មុន

មនុស្ស​ទូទៅ​នឹង​បាន​ល្អ​ឬ​អាក្រក់​ក៏​ព្រោះ​ខ្លួន នឹង​បាន​សុខ​ឬ​ទុក្ខ​យ៉ាងណា ក៏​ព្រោះ​ខ្លួន​ជា​អ្នក​សាង​ឱ្យ​ខ្លួនឯង គ្មាន​មនុស្ស​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ឯណា សាង​ឱ្យ​ទេ ហើយ​ក៏​គ្មាន​អ្នក​ដទៃ​ណា​នាំ​សេចក្តី​ល្អ ឬ​អាក្រក់​មក​ឱ្យ​យើង​បាន​ក្រៅ​តែ​អំពី​ខ្លួនឯង​ដែរ ។…

មនុស្ស​ទូទៅ​នឹង​បាន​ល្អ​ឬ​អាក្រក់​ក៏​ព្រោះ​ខ្លួន នឹង​បាន​សុខ​ឬ​ទុក្ខ​យ៉ាងណា ក៏​ព្រោះ​ខ្លួន​ជា​អ្នក​សាង​ឱ្យ​ខ្លួនឯង គ្មាន​មនុស្ស​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ឯណា សាង​ឱ្យ​ទេ ហើយ​ក៏​គ្មាន​អ្នក​ដទៃ​ណា​នាំ​សេចក្តី​ល្អ ឬ​អាក្រក់​មក​ឱ្យ​យើង​បាន​ក្រៅ​តែ​អំពី​ខ្លួនឯង​ដែរ ។

មែនពិត​បុគ្គល​ដែល​ឧប្បត្តិ​មក​ក្នុង​សង្សារភព​គ្រប់​ប្រភេទ រមែង​មានការ​វិល​ត្រឡប់​ផ្លាស់​ប្តូរ​ទៅ​ដោយ​អំណាច​នៃ​វដ្តៈ បាន​ជួប​សុខ​ខ្លះ ទុក្ខ​ខ្លះ ជា​ធម្មតា​ទាំងនេះ​ក៏​ព្រោះ​អាស្រ័យ​បុណ្យ​បាប ដែល​ខ្លួន​បាន​សន្សំទុក​មក​ពី​អតីតជាតិ ឱ្យ​ផល​ខ្លះ រួម​នឹង​អំពើ​បច្ចុប្បន្ន​ខ្លះ មាន​ន័យ​ថា កម្មផល​ផ្តល់​សុខទុក្ខ​ទាំងនេះ សុទ្ធតែ​កើតឡើង​អំពី​ខ្លួនឯង​ទាំងអស់ មិនមែន​អ្នកមាន​ឫទ្ធានុភាព ឬ​អ្នក​វិសេស​ណា​មក​ប្រសិទ្ធី​ឱ្យ​ទេ ។

ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា «​ខ្លួនឯង​ជាទី​ពឹង​របស់​ខ្លួនឯង​» ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ