អ្នកបើកបររថយន្ត NASCAR គឺកីឡាករ Ryan Newman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលគ្រូពេទ្យបានបញ្ជាក់ថា បុរសវ័យ៤២ឆ្នាំរូបនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានគ្រោះថ្នាក់ដ៏រន្ធត់មួយនៅឯទីលានប្រណាំង Daytona 500 កំឡុងពេលការប្រណាំងចុងក្រោយនៅក្នុងរដ្ឋ Florida ។
ក្រោយហេតុការណ៍បែបនេះនេះកើតឡើង កីឡាកររួមអាជីព និងអ្នកគាំទ្រជាច្រើនមានការសោកស្តាយ និងជូនពរឱ្យរូបលោកឆាប់ជាសះស្បើយ។ ជាមួយគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ ដែលបានចូលរួមក្នុងពិធីបើកការប្រកួត Daytona 500 ជាផ្លូវការ ក៏បានធ្វើការបន់ស្រន់ដល់ Newman ក្នុងបណ្តាញសង្គម Twitter ដោយបានហៅ Newman ថា ជាអ្នកបើកបរ NASCAR ដ៏អស្ចារ្យ និងក្លាហាន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ