ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណា និង​បញ្ហា EBA ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​កត្តា​ខាងក្រៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​ផ្ទុះ​ឡើង​នៅ​វីរុស​កូ​រ៉ូ​ណា និង​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប​បាន​ជះ​ឥទ្ធិ​ព​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ក្រៅពី​ភាព​តាន​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដូច​ជា បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ខាងក្រៅ​ប្រទេស ។…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​ផ្ទុះ​ឡើង​នៅ​វីរុស​កូ​រ៉ូ​ណា និង​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប​បាន​ជះ​ឥទ្ធិ​ព​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ក្រៅពី​ភាព​តាន​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដូច​ជា បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ខាងក្រៅ​ប្រទេស ។

លោក បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ក្នុង​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ​ថា យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជម្រុញ​កំណើនសេដ្ឋកិច្ច​កើន​ឡើងជា​មធ្យម​៧​ភាគរយ រហូត​បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប ក៏​ប៉ុន្តែ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ជាតិ​យើង​បាន​ឈាន​ចូល​មក​ដល់​បរិបទ​ប្រឈម​នឹង​បញ្ហា​ថ្មី​ទាំង​នៅ​កំរិត​តំបន់ និង​សក​លោក​ដែល​តម្រូវ​អោយ​យើង​ខិតខំ​ជំនះ​ដោះស្រាយ​ឱ្យ​បាន​សំដៅ​រក្សា​បាន​កំណើន​ខ្ពស់ បង្កើត​ការងារ និង​មុខរបរ​កាន់តែ​ប្រសើរ ស្រប​តាម​ក្តី​ប្រាថ្នា​កាន់តែ​ខ្ពស់​ឡើង របស់​ប្រជាពលរដ្ឋ ព្រមទាំង​ធានា​ថា យុវជន​ជំនាន់​ក្រោយ​របស់​យើង​នឹង​មិន​ក្លាយជា​អ្នក​ទទួល​រង​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​អត់​ការងារ​ធ្វើ​ដូច ដែល​យុវជន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​កំពុង​ជួប​ប្រទះ ។

លោក​រដ្ឋមន្ត្រី​ស​ង្គ​ត់​ធ្ងន់​ថា «​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​, បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​, សន្តិសុខ​សកល​, ការ​កើត​ចលាចល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​, ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ ហើយ​ករណី​ថ្មី​ៗ​នេះ​ទៀត​វី​រ៉ុ​ស​កូ​រ៉ូ​ណា ហៅ​កូ​វីត​១៩ និង​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប​ជាដើម បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​ជា​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង និង​ពឹងផ្អែក​លើ​កត្តា​ខាងក្រៅ ។

ទន្ទឹម​នេះ ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស​ដែល​នាំ​ឱ្យ​កើត​មាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០ កំពុង​ជះ​ឥទ្ធិពល ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូវ​របៀបរបប​ប្រតិបត្តិការ​ធុរកិច្ច និង​ការ​បំពេញការងារ និង​តម្រូវការ​ជំនាញ​គ្រប់​ប្រភេទ ។ នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ យើង​ក៏​កំពុង​ទទួល​រង​ឥទ្ធិ​ល នៃ​ការ​ផ្លាស់​ប្តូរ​គ្រប់​ផ្នែក​ដែល​បណ្តាល​មក​ពី​បដិវត្តន៍​នេះ​ដែរ ដូច​ជា សេវា​ដឹក​ជញ្ជូន​និង​ធ្វើ​ដំណើរ សេវា​ធនាគារ​-​ហិរញ្ញវត្ថុ ការ​ទិញ​-​លក់ សេវា​ទេសចរណ៍​និង​បដិសណ្ឋាកិច្ច​ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ