ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ ។

ក្រសួងមហាផ្ទៃ គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ដោយ​មាន​បេស​កម្ម​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់លើ​វិស័យ​នយោបាយ​រដ្ឋបាល គ្រប់គ្រង​កងកម្លាំង​នគរបាល​ជាតិ​លើ​វិស័យ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

ការងារ​របស់​ក្រសួង​នា​រយៈពេល​កន្លង​មកនេះ គឺ​មាន​កិច្ចសហការ​ចូលរួម​ពី​កម្លាំង​អនុវត្ត​ច្បាប់​នានា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការ​គាំទ្រ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បាន​រួម​គ្នា​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា ក្នុង​សង្គម​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ