ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ធុងបាស់​ឮ​ៗ​ពេក មក​ហាម​តែ​មិន​ស្តាប់ បែរជា​ផ្គើន ទ្រាំ​លែង​បាន ខ្នោះ!

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ខឹង​ជន​រង​គ្រោះ​ចាក់​ធុងបាស់​ឮ​ៗ​ពេក ហាម​​មិន​ស្តាប់ បែរជា​ផ្គើន​ទៀត ក៏​វាយ​ជន​រង​គ្រោះ​នឹង​ចបជីក បណ្តាល​ឱ្យ​រង​របួស រួច​គេចខ្លួន​បាន​២​ថ្ងៃ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ លី ចាន់​ផល្លា អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ឌី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា ។

សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គឺ​ម៉ោងជាង​១២​ថ្ងៃត្រង់ នៅផ្ទះ​ជន​រង​គ្រោះ​មានការ​ផឹកស៊ី និង​បាន​ចាក់​ធុងបាស់​ឮ​ខ្លាំង​ៗ ពេល​នោះ ជនសង្ស័យ​បាន​ដើរទៅ​ហាម មិន​ឱ្យ​ចាស់​ធុង​បាស់​ពេក​នោះ​ទេ ព្រោះ​ថ្លង់​ដេក​ពួន​មិន​បាន ។ បន្ទាប់​មក ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​អ្នក​ចាក់​ធុងបាស់​នៅ​តែ​បន្ត​ចាក់​ឮ ដដែល ហើយ​ថែម​ទាំង​បន្ថែម​សម្លេង​កាន់តែ​ឮ​ថែម​ទៀត ហាក់​ផ្គើន​នឹង​ការ​ហាម​របស់​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ខឹង​ក៏​កាន់​ចបជីក​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែកក្បាល និង​របួស​ដៃ​តែ​ម្តង ។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​ការ​គេចខ្លួន​របស់​ជនសង្ស័យ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង រួម​នាំ​មក​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ