នៅ​វូ​ហាន​ មាន​គ្រែ​សម្រាប់​អ្នកជំងឺ៤​មឺ​ុន ​និង​បុគ្គលិក​ពេទ្យ​ជាង​៣​មឺ​ុ​ន


ប្រទេស​ចិន  ៖ ចិន​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ព្យាបាល​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ នៅ​វូ​ហាន ជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​ខណៈ​ចំនួន​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​បង្កើន​ដល់​ប្រមាណ​ជា​៤០.០០០​គ្រែ​ហើយ​បុគ្គលិក​ពេទ្យ មាន​ដល់​ជាង​៣០.០០០​នាក់​។

ឧ​ប​នាយ​ល​រដ្ឋមន្ត្រី​ចិន​លោកស្រី​SUN CHUNLAN ជា​ប្រមុខ​នៃ​ក្រុម​មួយ​របស់​រដ្ឋាភិបាល​កណ្ដាល ដែល​ដឹកនាំ​ការ​ត្រួតពិនិត្យ​ការ​ឆ្លង​នៅ​លើ​ទីលាន បាន​ទៅ​សួរសុខទុក្ខ​បណ្ដា​បុគ្គលិក​សុខាភិបាល ដែល​ស្ថិត​នៅ​ជួរ​មុខ​ក្នុង​ក្រុង​វូ​ហាន ហើយ​បាន​ផ្ដល់​ការ​ណែនាំ​លើ​ការ​ព្យាបាល បណ្ដា​អ្នកជំងឺ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​។

លោកស្រី​អំពាវនាវ​ដល់​បណ្ដា​បុគ្គលិក​ពេទ្យ​ឲ្យ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ព្យាបាល បណ្ដា​អ្នក​ជំ​ងឹ​ធ្ងន់​សំដៅ​កាត់​បន្ថយ​អត្រា​អ្នក​​បាត់​បង់​ជីវិត​។

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង ដល់​ការ​ការពារ​និង​ព្យាបាល​បណ្ដា​បុគ្គលិក​សុខាភិបាល​ដើម្បី​ធានា ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​ហើយ​នៅ​តែ​មាន​ថាមពល សំដៅ​តតាំង​ឲ្យ​បាន​ឈ្នះ​ប្រឆាំង​វីរុស​។

ដោយ​ចាត់​ទុក​បណ្ដា​បុគ្គលិក​សុខាភិបាល​ថា​ជា​ឆ្អឹងខ្នង ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឆ្លង លោក​ស៊ី​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់ ផ្ដល់​ដល់​ពួក​គេ​នូវ​ការ​គាំទ្រ​ជាស​កល ដើម្បី​ធានា​ដល់​ការ​លើកទឹកចិត្ត និង​បង្កើន​ថាមពល​របស់​ពួក​គេ​។

លោក​ស៊ី​គូសបញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ជួយ​សម្រាល​ការ​បាក់ទឹកចិត្ត​របស់​បុគ្គ​លិក​ពេទ្យ ផ្ដល់​ឲ្យ​ពួក​គេ​បណ្ដា​ផលិតផល​ដែល​ចាំបាច់ និង​គ្រោង​ឲ្យ​មាន​ពេល​សម្រាក​និង​ជួយ​លើក​ទឺ​ក​ចិត្ត​។

តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​មក បណ្ដា​បុគ្គលិក​ពេទ្យ​បាន​ធ្វើការ​ទាំង​ថ្ងៃទាំងយប់​លើ​រណសិរ្ស​។ ពួក​គេ​ច្រើន​នាក់​បាន​ឆ្លង​ហើយ​មួយ​ចំនួន​បាន​ពលី​ជីវិត​ដោយសារ​ជួយ​បណ្ដា​អ្នកជំងឺ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ