ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ក្រពើ​១០​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំក្រវាញ​របស់​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូន​ក្រពើ​១០ (ជាប្រភេទពូជសត្វក្រពើកម្រឈ្មោះ “សៀម”) ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំក្រវាញ​របស់​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ កូន​សត្វ​ក្រពើ​ទាំងនោះ ត្រូវ​បាន​អង្គការ​អភិរក្ស​សត្វ Fauna…

រាជធានី​ភ្នំពេញ ៖ កូន​ក្រពើ​១០ (ជាប្រភេទពូជសត្វក្រពើកម្រឈ្មោះ “សៀម”) ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ភ្នំក្រវាញ​របស់​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ កូន​សត្វ​ក្រពើ​ទាំងនោះ ត្រូវ​បាន​អង្គការ​អភិរក្ស​សត្វ Fauna & Flora International (FFI) បាន​ប្រទះ​ឃើញ​ក្នុង​ព្រៃ​នៃ​ដែន​ជម្រក​សត្វ​ក្រពើ​វាល​វែង ដែល​ជា​តំបន់​ការពារ​នៃ​ដង​ទន្លេ​ខេត្ត​ស្ទឹង​គ្រប់គ្រង​ដោយ​អង្គការ​នេះ ។

អង្គការ​សប្បុរសធម៌ អង់គ្លេស​បាន​និយាយ​ថា កូន​សត្វ​ក្រពើ​ចំនួន​១០​ក្បាល​នេះ វា​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ដែល​បាន​ប្រទះ​ឃើញ​ជា​លើក​ទី​២ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ ក្នុង​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ។

លោក Pablo Sinovas ប្រធាន​គ្រប់គ្រង​ប្រភេទ​សត្វ​នៅ​កម្ពុជា​នៃ​អង្គការ FFI បាន​ចាត់​ទុក​ថា នេះ​ជា របត់​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​ពិសេស​មួយ​នៃ​ការ​កកើត​ឡើង​វិញ របស់​ពូជ​សត្វ​ក្រពើ​សៀម ដែល​ក្រុម​អ្នកជំនាញ គិត​ថា ប្រភេទ​សត្វ​នេះ​បាន​ផុត​ពូជ​នៅ​ក្នុង​ព្រៃ តាំងពី​ឆ្នាំ ២០០០​ម្លេះ ។

យ៉ាងណាមិញ​អង្គការ​អភិរក្ស​សត្វ FFI បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ដើម្បី​ការពារ​កន្លែង​ចិញ្ចឹម​ក៏​ដូច​ជា ចិញ្ចឹម​កូន​សត្វ​ក្រពើ​ទាំងនេះ រហូត​មាន​អាយុ​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​ខ្លួនឯង​បាន ហើយ និង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​សហគមន៍​ដែន​ជម្រក​សត្វ​ក្រពើ ដើម្បី​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ