ក្រុមហ៊ុន​អចលនទ្រព្យ ប៊ី​អេស លែ​ន & ហូ​ម ឯ​.​ក សូម​ជូនដំណឹង​ពាក់ព័ន្ធ​គម្រោង សីហ​នុ ស៊ី​ធី​វិ​យូ


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ប៊ី​អេស លែ​ន & ហូ​ម ឯ​.​ក (BS Land and Home Co., ltd) និង​ជា​ម្ចាស់​គម្រោង សីហ​នុ ស៊ី​ធី​វិ​យូ (Sihanouk City View) មាន​ទីស្នាក់ការ​ក្រុមហ៊ុន​ស្ថិត​នៅ​អគារ​អេ​លី​ហ្សេ B2-109, B2-110 កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន និង​សាធារណជន​អោយ​បាន​ជ្រាប​ថា​៖ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​រក​ឃើញ​ថា មាន​គណនី Wechat ដែល​មាន​រូប Profile F3 ហើយ​បាន​ផ្ញើ នាមប័ណ្ណ​ដែល​មានឈ្មោះ CHHUN TY មាន​លេខ​ទូរស័ព្ទ 096 6886677 / 017 606 668 និង​អ៊ី​ម៉ែ​ល chhunty2016@gmail.com បាន​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​មួយ​ចំនួន ដោយ​បាន​សាកសួរ និង​ស្នើ​សុំ​ឱ្យ​ថ្លៃ​លក់​ទិញ​បន្ទប់​ខុន​ដូ​មក​ឱ្យ​ខ្លួន​ផ្ទាល់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​បាន​រក​ឃើញ​ថា មាន​បុគ្គល​ផ្សេង​ទៀត​មានឈ្មោះ បូ ផង់ ជា​ប្អូនស្រី​ឈ្មោះ ថោ​ង ប៊ុ​ន​ថា​ត ហៅ Shu Fang បាន​តាំងខ្លួន​ជា​តំណាង​ម្ចាស់​គម្រោង​នៅ​ក្នុង​កិច្ចសន្យា​ទិញ​-​លក់​បន្ថែម ជាមួយ​អតិថិជន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផង​ដែរ​។ សកម្មភាព​ខាងលើ បាន​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ និង​ខូចខាត​ផលប្រយោជន៍​របស់​អតិថិជន ព្រមទាំង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ​របស់​ក្រុមហ៊ុន​ផង​ដែរ​។

ហេតុ​ដូច្នេះ​ក្រុមហ៊ុន​សូម​ធ្វើការ​ក្រើនរំលឹក ផ្ដល់​ការ​ណែនាំ​ដល់​អតិថិជន ក៏​ដូច​ជា​បុគ្គល​ពាក់ព័ន្ធ​ខាងលើ​ដូច​ខាងក្រោម​៖

១. បញ្ឈប់​រាល់​សកម្មភាព​ដែល​មិន​មានការ​អនុញ្ញាត​ពី​ក្រុមហ៊ុន និង​ណែនាំ​អតិថិជន​ទាំងអស់​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​។

២. សូម​អតិថិជន​ជា​ជនជាតិ​ចិន​ដែល​បាន​ទិញ​ខុន​ដូ សីហ​នុ​ស៊ី​ធី​វិ​យូ​អាគារ​ស៊ី (Sihanouk City View Building C) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មក​ទំនាក់ទំនង និង​ធ្វើការ​បង់ប្រាក់​ថ្លៃ​ទិញ​ខុន​ដូ​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​តាម​រយៈ​អាសយដ្ឋាន​ដូច​ខាងក្រោម​៖

  • ក្រុមហ៊ុន ៖ ប៊ី​អេស លែ​ន & ហូ​ម ឯ​.​ក (BS Land and Home Co., ltd)
  • ទីស្នាក់ការ​ក្រុមហ៊ុន ៖ B2-109, B2-110 អគារ​អេ​លី​ហ្សេ កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
  • ឈ្មោះ​អ្នកតំណាង​ស្របច្បាប់ ៖ Ms. Lao Jing Lean លេខ​ទូរស័ព្ទ (+855) 78 547 168
  • Wechat Account ៖ 刘金莲 (jinglean), Wechat ID: jinglean123456

អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់ ‌​ឬ ធ្វើការ​បញ្ចូល​សាច់ប្រាក់ តាម​រយៈ​គណនី​នៃ​ធនាគារ​ចិន (Bank of China) របស់​ក្រុមហ៊ុន​ដែល​មាន​ព័ត៌មាន​ដូច​ខាងក្រោម​៖

-​គណនី​ឈ្មោះ ៖ ក្រុមហ៊ុន ប៊ី​អេស លែ​ន & ហូ​ម ឯ​.​ក (BS Land and Home Co., ltd)
-​លេខ​គណនី ៖ 901100811700
-SWIFT Code ៖ BKCHKHPPXXX
-​អាសយដ្ឋាន ៖ Canadian Tower 1st and 2nd Floor ST.315, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia.

ក្នុង​ករណី​ដែល​អតិថិជន​មិន​បាន​ធ្វើការ​ទំនាក់ទំនង ឬ បង់ប្រាក់​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ទេ នោះ​ក្រុមហ៊ុន​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់ ឬ ខូចខាត​ផលប្រយោជន៍​របស់​អតិថិជន​ឡើយ​។

ក្នុង​ករណី​ដែល​បុគ្គល​ខាងលើ នៅ​តែ​បន្តសកម្មភាព​ដូច​ខាងលើ នោះ​ក្រុមហ៊ុន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ