លោក Janus David ត្រូវ​បាន​តែង​តាំង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Innity ប្រចាំ​ប្រទេស​កម្ពុជា


ម៉ា​ឡេ​ស៊ី ៖ ក្រុមហ៊ុន Innity ដែល​ផ្តល់​នៅ​សេវាកម្ម​ខាង អន​ឡាញ បាន​បញ្ជាក់​ថា លោក Janus David នឹង​ត្រូវ​កាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Innity ប្រចាំ​ប្រទេស​កម្ពុជា ចាប់​ពី​ពេល​នេះ​តទៅ​។ លោក David (​ក្នុង​រូប​) បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន innity កាលពី​ឆ្នាំ​២០១៧ ជា​ជំនួយការ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី មុន​នឹង​គាត់​ត្រូវ​បាន​តែង​តាំង​ជា​អ្នកគ្រប់គ្រង​តំណាង​នៅ​ប្រទេស​កម្ពុជា ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៨​។

នៅ​ក្នុង​តំណែង​ថ្មី លោក David ត្រូវ​រាយការណ៍​ផ្ទាល់​ទៅ​កាន់​លោក Fabian Looa ដែល​ជា COO នឹង​សហ​ស្ថាបនិក​។ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ដំណើរការ​ក្រុមហ៊ុន Innity នៅ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​គ្រប់គ្រង​លើ​គម្រោង​ថវិកា​, ពិនិត្យ​លើ​សកម្មភាព​របស់​អតិថិជន និង​ត្រូវ​ជួយ​ក្រុម​ឱ្យ​សម្រេច​បាន​នៅ KPI ប្រចាំឆ្នាំ​។ ហើយ​គាត់​ក៏​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ដាក់​ដំណើរការ​នៅ​យុទ្ធសាស្ត្រ ដើម្បី​អោយ​អាជីវកម្ម​មានការ​រីក​ចំរើន និង​បង្កើន​នៅ​អតិថិជន​។

ក្នុង​នោះ​បញ្ជី​អតិថិជន ដែល​លោក David បាន​ធ្វើការ​ជាមួយ​រួម​មាន Toyota, Honda, Nissan, Unilever, Manulife, and Samsung​។ កំឡុង​ពេល​គាត់​ធ្វើការ​ជា​ប្រធាន​ទីផ្សារ នៅ Innity Malaysia ចន្លោះ​ខែធ្នូ ឆ្នាំ​២០១៧ ដល់​ខែមេសា ឆ្នាំ​២០១៨ គាត់​បាន​ធ្វើការ​ជាមួយ​អត​ថិ​ជន​, ក្រុមហ៊ុន​ផ្សព្វផ្សាយ នឹង media agencies រហូត​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​។

តាម​រយៈ​បណ្តាញ​សង្គម LinkedIn របស់​លោក David ក៏​បាន​បង្ហាញ​លោក​ធ្លាប់​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន Tan Chong Group ជា​ជំនួយការ​អ្នកគ្រប់គ្រង ក្នុង​ផ្នែក​ឌី​ជី​ថ​ល ច្រើន​ជាង ១​ឆ្នាំ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ មុន​នឹង​ចូលរួម​ជាមួយ​ក្រុមហ៊ុន Innity​។ គាត់​ក៏​ធ្លាប់​បាន​ធ្វើការ​នៅ Apora Ventures, The Photo Society, and Hot Potato Publishing​។

លោក David បាន​និយាយ​ថា លោក​មាន​កិត្តិយស និង​លើកទឹកចិត្ត​ក្នុង​ការ​ទទួលយក​ការ​ប្រកួតប្រជែង​ក្នុង​ការ​ដឹកនាំ និង​ធ្វើ​ឱ្យ​មាន​ភាព​លេចធ្លោ​សម្រាប់​ក្រុមហ៊ុន Innity នៅ​ក្នុង​ប្រទេស​កម្ពុជា​។

«​នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ប្រើប្រាស់​ថាមពល​នៃ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ម៉ាក​ពាណិជ្ជកម្ម​, អ្នក​ផ្សាយពាណិជ្ជកម្ម និង​អ្នក​បោះពុម្ពផ្សាយ​។ ពួក​យើង​មាន​គោលបំណង ក្នុង​ការ​កំណត់​នៅ​គោលការណ៍ មួយ​សម្រាប់​ទីផ្សារ​ឌី​ជី​ថ​ល ដោយ​ក្នុង​នោះ​យើង​បាន​ប្រើប្រាស់ នៅ​បច្ចេកវិទ្យា​ក្នុង​ការ​ពិនិត្យ​ចំពោះ​ការ​ក្លែងបន្លំ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម និង​ការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សំបូរ​បែប​។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស ដើម្បី​ដឹកនាំ​ក្រុមការងារ​ឌី​ជី​ថ​ល និង​ក្រុមហ៊ុន​របស់​យើង​នៅ​កម្ពុជា​» ។

លោក Looa បាន​និយាយ​ថា David មាន​ភាព​ខ្លាំង​លើ​ផ្នែក​យុទ្ធសាស្ត្រ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ក្រុមការងារ ឱ្យ​សម្រេច​បាន​នៅ​គោលដៅ​របស់​ក្រុមហ៊ុន​។ លោក Looa បាន​បន្ថែម​ថា «​យើង​មានការ​រំភើប​ក្នុង​ការ​បញ្ចូល​គ្នា​នៅ​ជំនាញ បទ​ពិសោធន៍ និង​ភាព​ជា​អ្នកដឹកនាំ​របស់​គាត់​ជាមួយ​ក្រុម​របស់​យើង និង​ពង្រឹង​វត្តមាន​ទីផ្សារ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល ដែល​មាន​ភាព​ស្វាហាប់ និង​ប្រកួតប្រជែង​នេះ​» ។

ដោយ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រុមហ៊ុន Innity ក៏​មាន​សាខា​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ថៃ ឥណ្ឌូ​នេ​ស៊ី វៀតណាម ហ្វី​លី​ពី​ន កម្ពុជា ភូមា ហុងកុង តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង ដែល​មាន​បុគ្គលិក​ជាង ៣០០ នាក់​នៅ​ពេល​បច្ចុប្បន្ន​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ