ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ច្រើន​​គ្រួសារ​លើកគ្នា​ទៅ​សា​លា​ខណ្ឌ​ព្រែក​ព្នៅ​ទ​ទូច​សុំ​ទឹក​រដ្ឋ​ប្រើ​ប្រាស់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​តំណាង​អោយ​ប្រមាណ​ជាង​១០០​គ្រួសារ​រស់នៅ​​ក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ត្រពាំង​សំព័រ និង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​គោករ​កា​ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ទទូច​សុំ​អោយ​លោក​អភិបាល​ខណ្ឌ និង​អភិបាល​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​អន្តរាគមន៍​​ត​បណ្តាញទឹក​រដ្ឋ​បាន​ប្រើប្រាស់​។ ការ​លើកគ្នា​ទៅ​សុំ​​ឱ្យជួយ​អន្តរាគមន៍តបណ្តាញ​ទឹក​ស្អាត​សម្រាប់ប្រើប្រាស់​​​ខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​តំណាង​អោយ​ប្រមាណ​ជាង​១០០​គ្រួសារ​រស់នៅ​​ក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ត្រពាំង​សំព័រ និង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​គោករ​កា​ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ទទូច​សុំ​អោយ​លោក​អភិបាល​ខណ្ឌ និង​អភិបាល​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​អន្តរាគមន៍​​ត​បណ្តាញទឹក​រដ្ឋ​បាន​ប្រើប្រាស់​។

ការ​លើកគ្នា​ទៅ​សុំ​​ឱ្យជួយ​អន្តរាគមន៍តបណ្តាញ​ទឹក​ស្អាត​សម្រាប់ប្រើប្រាស់​​​ខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​ នៅសាលាខណ្ឌព្រែកព្នៅ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​បាន​ ខ​ណៈ​​ពេល​​ដី​ឡូ​តិ៍​ឯកជន​នៅ​ជុំវិញ​មិន​ទាន់​មាន​មនុស្ស​មក​រស់នៅ​ច្រើន​ផង​ គេ​មានទឹក​ស្អាត​ប្រើប្រាស់​ទៅ​ហើយ​នោះ​។

តាម​ប្រភពពី​​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ពួក​គាត់​ជា​ប្រជាជន​ថ្មី​ដែល​បាន​មក​រស់នៅ​ក្នុងភូមិ​ទាំង២​ខាង​​លើនេះ​ ​ដោយ​អ្នកខ្លះ​​រស់នៅ​១​ឆ្នាំ​រហូត​ដល់​៣​ទៅ​៤​ឆ្នាំ ពុំ​មានទឹក​រដ្ឋ​ប្រើ​នោះ​ទេ ​គឺ​រស់នៅ​វេទនា​បំផុត​​ ត្រូវ​​ទិញ​ទឹក​ដឹក​តាម​រថយន្ត​ប្រើប្រាស់​ក្នុង​មួយ​រថយន្ត​៣​ម៉ឺន​រៀល​ ឬក៏​សុំ​ត​ទឹក​ពី​អ្នក​ភូមិ​នៅ​ក្បែរនោះ​ ដោយ​ត​បណ្តាក់​គ្នា​ដើម្បី​អោយ​តែ​បាន​ប្រើប្រាស់​ ហើយ​ពេល​ខ្លះ​ទឹក​ខ្សោយ​មិន​ចេញ​ទៀត​ ។ ​នៅ​ក្នុង​កា​រត​ទឹក​នេះ​ត្រូវ​បង់​ទឹកតែ​១០០​ទៅ​១៣០​ដុល្លារ និង​បង់ថ្លៃ​ទឹក​ក្នុង​១​ម៉ែត្រគូ​ប​តម្លៃ​៣​ពាន់​រៀល​ ហើយ​ទិញ​ទុយោ​.តដាក់ដោយ​ខ្លួន​ឯង​ទៀត​។

​ប្រជាពលរដ្ឋ​ក៏​បាន​អោយ​ដឹង​ទៀត​ថា ដោយសារ​លំបាក​ក្នុង​ការ​ទិញ​ទឹក​ប្រើប្រាស់​​បែបនេះ ទើប​ពួក​គាត់​​នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​រដ្ឋាករទឹក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៥​ ដោយ​មានការ​ដឹង​ឮ​ពី​ចៅសង្កាត់ និង​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​ ។ ​នៅ​ពេល​ស្នើ​សុំ​មុន​ដំបូង ​ប្រជាពលរដ្ឋ​មាន​ចំនួន​តិច ទើប​ខាង​រដ្ឋាករទឹក ថា មិន​ទាន់​មាន​គម្រោង​មក​ដល់ តែ​រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​រហូត​ដល់​១២៦​គ្រួសារ​ដែល​បាន​ផ្តិត​មេដៃ​ទៅ​ហើយ នៅ​តែ​មិន​​តបណ្តាញ​ទឹក​រដ្ឋ​ទៀត​។

​ក្នុងជំនួប​​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ​ លោក ​នាយករ​ដ្ឋ​បាល​ខណ្ឌ​ព្រែក​ព្នៅ​បានអោយ​ដឹង​ថា កន្លងមក​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ស្នើ​សុំ​តបណ្តាញ​ទឹក អាជ្ញាធរ​សង្កាត់ ខណ្ឌ បាន​គិតគូរ​ពី​ប្រជាពលរដ្ឋ ហើយ​ក៏​បាន​ស្នើ​​ទៅ​ខាង​រដ្ឋាករទឹក​ស្វយ័​ត​ភ្នំពេញ​ចុះ​ទៅ​សិក្សា​ដែរ តែ​ត្រូវ​បាន​ខាង​រដ្ឋាករទឹក​ធ្វើ​លិខិត​ចូល​ទៅ​សង្កាត់​គោករ​ការ​វិញ ដោយ​បញ្ជាក់​ថា មិន​ទាន់​ដាក់​បំពង់​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ទេ ព្រោះ​ទីតាំង​ស្នើ​សុំ​ខាងលើ ត្រូវ​បំពាក់​បំពង់​ចែកចាយ​ទឹក​ប្រវែង​៦០០​ម៉ែត្រ ហើយ​ផ្លូវត្រូវ​ដាក់​បំពង់​ទឹក​ស្អាត​ចូល​ពុំ​ទាន់​រៀបរយ​និង​ភាគច្រើន​ជា​ដី​វាល​នៅឡើយ ។​ ទន្ទឹមនឹងនោះដែរ ​ប្រជាពលរដ្ឋ​ក៏​បាន​ប្រ​តិក​ម្ម​ ដោយ​អះអាង​ថា ការ​ស្នើ​សុំ​លើក​មុន ប្រជាពលរដ្ឋ​ដែល​បាន​ផ្តិត​មេដៃ​​មាន​តែ​២៨​គ្រួសារ​ទេ ​ប៉ុន្តែ​​លើក​នេះ មាន​ប្រជាពលរដ្ឋ​រហូត​ដល់​១២៦​គ្រួសារ​ទៅ​ហើយ​ និង​បន្តម​ករស់​ជា​បន្តបន្ទាប់​ទៀត ។

លោកនាយក​រដ្ឋបាល​ក៏​បាន​ទទួលយក​សំណើ​​ ហើយ​ក៏​បាន​សន្យា​ថា​រាយការណ៍​ទៅ​ខាង​រដ្ឋាករទឹក​ដើម្បី​ដោះស្រាយ​ជូ​ន​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ​ក៏​បាន​ទ​ទូ​ច​សុំ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ​មេ​ត្ត​ាជួយ​អន្តរាគមន៍​ ក៏​ដូច​ជា​លោក​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័​ត​ភ្នំពេញ​ជួយ​សម្រួល និង​ត​​បណ្តាញ​ទឹក​រដ្ឋ​អោយ​ពួក​គាត់​បាន​ប្រើប្រាស់​ ព្រោះ​រដូវប្រាំង​នេះ​នឹង​ប្រឈម​មុខ​អត់​ទឹក​ប្រើប្រាស់​។

​សូម​​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ជួបជុំ​ផ្តិត​មេដៃ​សុំ​តបណ្តាញ​ទឹក​រដ្ឋ​ជា​លើក​ទី​៤​មក​ហើយ និង​លើកគ្នា​ទៅ​សង្កាត់ ខណ្ឌ​ជា​ច្រើន​លើក​មក​ហើយ​ ព្រោះតែ​​ចង់បាន​​ទឹករដ្ឋប្រើប្រាស់​ ព្រមទាំង​ដ​ង្ហើ​យ​ហៅ​និង​ទ​ទូ​ច​សុំ​អោយ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​៕​ (កែសម្រួលដោយ ៖ ធីតា​)
👍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ