ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ កត្តា​នេះ គឺ​សំខាន់​ជាង​ភាព​ឆ្លាត​វៃ​ទៅ​ទៀត​សម្រាប់​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

លោក ជេ​ម​ស៍ ហេ​ក​មេន (James Heckman) ដែល​ជា​ជ័យ​លា​ភី​រង្វាន់​ណូបែល និង​សេដ្ឋវិទូ​មួយ​រូប​ចូល​ចិត្ត​សួរ​មនុស្ស​ពី​តួនាទី​នៃ​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​ផ្នែក​លុយ ។ សំណួរ​របស់​លោក​មាន​ដូច​ជា តើ​នឹង​ប្រាក់​ចំណូល​នឹង​មាន​ខុស​គ្នា​ទេ​ប្រសិនបើ…

លោក ជេ​ម​ស៍ ហេ​ក​មេន (James Heckman) ដែល​ជា​ជ័យ​លា​ភី​រង្វាន់​ណូបែល និង​សេដ្ឋវិទូ​មួយ​រូប​ចូល​ចិត្ត​សួរ​មនុស្ស​ពី​តួនាទី​នៃ​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​ផ្នែក​លុយ ។ សំណួរ​របស់​លោក​មាន​ដូច​ជា តើ​នឹង​ប្រាក់​ចំណូល​នឹង​មាន​ខុស​គ្នា​ទេ​ប្រសិនបើ IQ របស់​អ្នក​ខ្ពស់​ជាង​មនុស្ស​ម្នាក់​ទៀត?

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​លោក​បាន​ឲ្យ​ដឹង​ថា ភាព​ឆ្នា​ត​វៃ​របស់​លោក​ដើរតួ​យ៉ាងច្រើន​ណាស់​តែ ១​ទៅ ២% ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ។ ផ្ទុយ​មក​វិញ ភាព​ជោគជ័យ​ផ្នែក​លុយ​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ជាមួយនឹង​គុណសម្បត្តិ​បី​ធំ​ៗ គឺ​ការ​ចេះ​មាន​វិន័យ​និង​គ្រប់គ្រង​ខ្លួនឯង ការ​ខិតខំ​តស៊ូ ព្រមទាំង​ការ​ឧស្សាហ៍​ព្យាយាម ។

ការ​ប្រទះ​ឃើញ​ទាំងនេះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ស្រាវជ្រាវ​លើ​អាពាហ៍ពិពាហ៍​ដែរ​ដោយ​មនុស្ស​ដែល​មាន​ដៃគូ​ជីវិត​ដែល​ឧស្សាហ៍​ព្យាយាម និង​អាច​ពឹងពាក់​បាន​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​ក្នុង​ការងារ ប្រាក់​ចំណូល ការ​ឡើង​ឋានៈ និង​ជា​មនុស្ស​ដែល​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន​ជាដើម ។

ជា​ទូទៅ​ដៃគូ​ទាំងនោះ​ជា​មនុស្ស​ដែល​បំពេញ​កិច្ចការ​ផ្ទះ​ច្រើន និង​មាន​អាកប្បកិរិយា​ល្អ​ៗ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន​ធ្វើ​តាម និង​មានជីវិត​រស់នៅ​ល្អ​ក្នុងផ្ទះ​ដែល​អនុញ្ញាត​ឲ្យ​ដៃគូ​ផ្តោត​ស្មារតី​ច្រើន​លើ​ការងារ ។
មាន​ពេល​ខ្លះ​ទៀត សំណាងល្អ​ក៏​ដើរតួ​នាទី​សំខាន់​ដែរ ដោយ​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា​ភាព​ជោគជ័យ​ពេល​ខ្លះ​មិន​ចាំបាច់​ត្រូវការ​ទេព​កោសល្យ​ឡើយ តែ​អាស្រ័យ​លើ​សំណាងល្អ​ទាំងស្រុង ។ ប៉ុន្តែ​អ្នក​មិន​អាច​គ្រប់គ្រង​សំណាង​បាន​ឡើយ ហើយ​អ្នក​អាច​គ្រប់គ្រង IQ អ្នក​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ។
ជាក់ស្តែង​មនុស្ស​អាច​ទទួល​បានការ​អប់រំ​កាន់តែ​ខ្ពស់ និង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​គិត​ដោយ​សម​ហេតុ​សម​ផល និង​អាច​ដោះស្រាយ​បញ្ហា​គឺ​ភាគច្រើន​ត្រូវ​បាន​កំណត់​ដោយ​ធម្មជាតិ ។

អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន គឺ​គុណសម្បត្តិ​ទាំង​បី​ខាងលើ​ទៅ​វិញ​ទេ ។ ដូច្នេះ​ប្រសិនបើ​អ្នក​គិត​ថា​ភាព​ជោគជ័យ​គឺជា​ការ​មានការ​ងារ​ល្អ ឬ​ទ្រព្យសម្បត្តិ​ច្រើន​នោះ ការ​ខិតខំ​ប្រឹងប្រែង​គឺជា​គុណសម្បត្តិ​ល្អ​ជាងគេ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆ្ពោះទៅ​រក​វា ។ អ្នក​ប្រហែលជា​មិន​ឆ្លាត​ជាងគេ មាន​ទេព​កោសល្យ​ជាងគេ ស្គាល់​មនុស្ស​ច្រើន​ជាងគេ ឬ​ទទួល​បានការ​អប់រំ​ខ្ពស់​ជាងគេ​ទេ តែ​អ្នក​អាច​ជំនួស​វា​ដោយ​ការ​ខិតខំ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​នាំ​យក​មក​នូវ​ជំនាញ និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ