ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​នឹង​បើក​ការិយាល័យ​នៅ​តាម​ក្រុង ស្រុក ខណ្ឌ ដែល​ចាំបាច់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​សុំ​ការ​សម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​ទុក​ការិយាល័យ​ទេសចរណ៍​ដែល​មាន​ស្រាប់ នៅ​តាម​ក្រុង ស្រុក ខណ្ឌ​មួយ​ចំនួន និង​ស្នើ​សុំ​បើក​ការិយាល័យ​ទេសចរណ៍​បន្ថែម​ទៀត នៅ​តាម​ក្រុង ស្រុក…

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​សុំ​ការ​សម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​ទុក​ការិយាល័យ​ទេសចរណ៍​ដែល​មាន​ស្រាប់ នៅ​តាម​ក្រុង ស្រុក ខណ្ឌ​មួយ​ចំនួន និង​ស្នើ​សុំ​បើក​ការិយាល័យ​ទេសចរណ៍​បន្ថែម​ទៀត នៅ​តាម​ក្រុង ស្រុក ខណ្ឌ ដែល​មាន​សក្ដានុពល​ខ្លាំង និង​ចាំបាច់​សម្រាប់​វិស័យ​ទេសចរណ៍ ខណៈ​មានការ​វាយតម្លៃ​ឃើញ​ថា ក្រុង​ទាំងអស់​សុទ្ធតែ​ចាំបាច់​សម្រាប់​វិស័យ​ទេសចរណ៍ ។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ឌួ​ង វី​រៈ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ដឹកនាំ​ការងារ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​នៃ​ក្រសួងទេសចរណ៍ (​គ​.​ដ​.​វ​.​វ​) ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ អនុក្រឹត្យ​ស្ដី​ពីមុខ​ងារ និង​រចនា​សម្ពន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ពិគ្រោះ​យោបល់​លើ​មុខងារ​ដែល​បាន​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

លោក ឌួ​ង វី​រៈ បានឱ្យ​ដឹង​ថា ដោយឡែក​ចំពោះ​ក្រុង ស្រុក ខណ្ឌ ចំនួន​ទៀត​ដែល​ចាំបាច់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​មិន​ទាន់​មាន​ការិយាល័យ​ទេសចរណ៍ គឺ​សូម​បង្កើត​ឱ្យ​មាន​ការិយាល័យ​ទេសចរណ៍ ថ្មី​ៗ​បន្ថែម​ទៀត ។ លោក​អនុរដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ដែរ​ថា អនុក្រឹត្យ​ស្ដី​ពី​រចនា​សម្ពន្ធ​រដ្ឋ​បាន​ក្រុង ស្រុក ខណ្ឌ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ធ្វើ​សំណើ​ទៅ​ក្រសួងមហាផ្ទៃ ប្រសិនបើ​ក្រុង ស្រុក ខណ្ឌ​ណា មាន​សក្ដានុពល​ទេសចរណ៍ ហើយ​ចាំបាច់​ត្រូវ​បង្កើត​កា​រិ​យា ល័យ​ទេសចរណ៍ ដើម្បី​សុំ​បើក​ការិយាល័យ​ទេសចរណ៍ ថ្មី​នៅ​ក្រុង ស្រុក ខណ្ឌ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ