ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបបង្វៀនជល់មាន់ចល័តមួយកន្លែង ក្រោយពីទទួលសេចក្តីរាយការណ៍ពីពលរដ្ឋអំពីក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុមកំពុងស្រែកហ៊ោ និងតទឹកលុយចុះឡើងៗ។ បន្ទាប់ពីក្របួចជាប់ ហើយសមត្ថកិច្ចបានដកហូតសម្ភារៈបំរើការលេងល្បែងនេះបានមួយចំនួន និងកសាងសំណុំរឿងចាត់ ការតាមនីតិវិធី។
សេចក្តីរាយការណ៍បន្តថា ករណីបង្ក្រាបក្រុមអ្នកជល់មាន់ខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងព្រៃខាងកើតភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំនគរបាលស្រុកក្រោមការចង្អុលបង្ងាញពីលោកស្នងការនគរបាលខេត្តដឹកនាំកម្លាំងដោយលោកអធិការស្រុក បានបើកប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ចល័តមួយកន្លែង បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីពលរដ្ឋល្អដែលបានរាយការណ៍អំពីសកម្មភាពក្រុមអ្នកញៀនល្បែងមួយនេះ បាននាំគ្នាស្រែកហ៊ោររំខានដល់ការរស់នៅរបស់ពួកគាត់។
ប្រភពបន្តថា ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាលេងល្បែងស៊ីសងជល់មាន់ចំនួន៨នាក់ ៖ ១-ឈ្មោះសាន អាន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិឧកញ្ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ២-ឈ្មោះសាន សៀម ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុលអង្គស្នួល ៣-ឈ្មោះជា សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គ ស្នួល ៤-ឈ្មោះសុខ ណារិន ភេទប្រុស អាយុ៣២ឆ្នាំ ៥-ឈ្មោះសេង ប៉ាវ ភេទប្រុស អាយ២៨ឆ្នាំ ៦-ឈ្មោះនង ចាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ៧-ឈ្មោះសាយ វិរ: ភេទប្រុស អាយុ២៧ឆ្នាំ និង៨-ឈ្មោះកែវ ជ័យ ភេទប្រុស អាយុ៦០ឆ្នាំនៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងនេះរួចមក សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំ នួន រួមមានសង្វៀនជល់មាន់ចំនួន១, ចង្ក្រានហ្គាស់១ និងមាន់ជល់២ក្បាល។ លុះនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការសាកសួរ និងកសាងសំណុំ ដើម្បីរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ