ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ើ​ប​អង្កេត​ក្នុង​ជួរ​កងទ័ព​ និង​​ក្រសួង​​យុត្តិ​ធម៌ ​ចាប់ខ្លួន​មនុស្ស​២២៨​នាក់​

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ បណ្ដា​រដ្ឋ​អាជ្ញា​តួ​ក​គី​ដែល​ធ្វើការ​ស៊ើ​ប​អង្កេត ក្នុង​ជួរ​កងទ័ព​ និង​ក្នុង​ក្រសួង​យុត្តិ​ធម៌ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ ឆ្នាំ​២០២០ ​ឲ្យ​ចាប់​ឃុំខ្លួន​មនុស្ស​២២៨​នាក់ សង្ស័យ​​​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា…

ប្រទេស​តួ​ក​គី ៖ បណ្ដា​រដ្ឋ​អាជ្ញា​តួ​ក​គី​ដែល​ធ្វើការ​ស៊ើ​ប​អង្កេត ក្នុង​ជួរ​កងទ័ព​ និង​ក្នុង​ក្រសួង​យុត្តិ​ធម៌ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ ឆ្នាំ​២០២០ ​ឲ្យ​ចាប់​ឃុំខ្លួន​មនុស្ស​២២៨​នាក់ សង្ស័យ​​​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា ដែល​រស់នៅ​និរទេស លោក​FETHULLAH GULEN​ដែល​ក្រុង​អង់កា​រ៉ា​ចោទប្រកាន់​ថា ជា​អ្នក​រៀបចំ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​តួ​ក​គី​ANATOLIE​ថា តុលាការ​តួ​ក​គី​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​បុគ្គលិក​កងទ័ព​តួ​ក​គី​១៥៧​នាក់ ក្នុង​នោះ​មាន​នាយទាហាន​កំពុង​បម្រើ​ការ​១០១​នាក់​។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ប្រតិបត្តិការ​ចាប់ខ្លួន​នោះ​ដែល​ដំបូង​ធ្វើ​នៅ​ខេត្ត​អ៊ី​ស្មៀ​រ ភាគ​ខាងលិច​ប្រទេស បាន​ពង្រីក​ដល់​ខេត្ត​៤៣​។ ដោយឡែក​អយ្យការ​រដ្ឋធានី​អង់កា​រ៉ា បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ឃុំខ្លួន​មនុស្ស​៧១​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើ​ុ​ប​អង្កេត​មួយ លើ​បណ្ដា​អ្នក​ដែល​សង្ស័យ​ជួយ​ទ្រទ្រង់​ដល់​លោក​GULEN​ក្នុង​ផ្ទៃ​ក្រសួងយុត្តិធម៌​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ