ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២២​អង្សា​សេ ហើយ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​តំបន់​មាត់សមុទ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២២​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២២​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ស្តី​ពី​ស្ថានភាព​ធាតុអាកាស បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ឥទ្ធិពល​ខ្សោយ​នៃ​ជ្រលង​សម្ភា​ធ​ខ្ពស់​គ្រប់​ដណ្តប់​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ន​មាន​ចំនួន​៣២-៣៤​អង្សា​សេ ។ តំបន់​វាលទំនាប់​កណ្តាល មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៤ ដល់​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣ ដល់​៣៥​អង្សា​សេ និង​តំបន់​មាត់​សុម​ត្រ​មាន​សីតុណ្ហភាព​អប្បរ​មា មាន​ពី​២៥ ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ ដល់​៣៣​អង្សា​សេ ហើយ​ផ្នែក​ខ្លះ​នៃ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ