សម្តេច​តេ​ជោ បញ្ជាក់​ថា​មិន​មាន​និស្សិត​កម្ពុជា​នៅ​ទីក្រុង​វូ​ហាន​បាត់បង់​ជីវិត​ជា​រឿង​មិន​ពិត


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សាធារណៈ​ថា គ្មាន​ករណី​និស្សិត​បាត់បង់​ជីវិត ដោយសារ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី (COVID-19) ដូច​ការ​ផ្សព្វផ្សាយ​នោះ​ទេ ។ សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៨-២០១៩ ជិត​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ថា និស្សិត​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​វូ​ហាន​ចំនួន​២៣​នាក់ មាន​សុខភាព​ល្អជា​ធម្មតា ដោយ​មានការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ចិន យ៉ាង​ខ្លាំង ។

សម្តេច​តេ​ជោ​ចោទសួរ តើ​អ្នក​ដែល​ផ្សព្វផ្សាយ​មិន​ពិត​ថា និស្សិត​កម្ពុជា​នៅ​ចិន​បាន​បាត់បង់​ជីវិត​ម្នាក់​នេះ​បាន​ប្រយោជន៍​អី ? ជាង​នេះ​ថា សម្តេច​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ទៀត តើ​បាន​ប្រយោជន៍​អ្វី ? ។ សម្តេច​ក៏​បាន​ប្រាប់​ទៅ​កាន់​អ្នក​ដែល​បំផុស​ព័ត៌មាន​មិន​ពិត​វិញ​ថា បើ​នៅ​តែ​ប្រមាថ​ជីវិត​គេ​អីចឹង ប្រយ័ត្ន​រាសី​ស្រុត​ចុះ​ធ្លាក់​ទៅ​លើ​ខ្លួន ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា Sovanno Chea បាន​បង្ហោះ​ថា មាន​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ប្រទេស​ចិន ក្នុង​ទីក្រុង​វូ​ហាន​បាន​បាត់បង់​ជីវិត​ម្នាក់ និង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលខុសត្រូវ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ