ទានពីរប្រការគឺ ទានខាងក្រៅ និងទានខាងក្នុង ។ ទានខាងក្រៅគឺការឲ្យរបស់ដទៃដូចជា ខោអាវ អង្ករ ត្រីសាច់ មាសប្រាក់ជាដើមជារឿងខាងក្រៅមិនសំខាន់ចាក់ឫសជ្រៅដល់ដួងចិត្តប៉ុន្មានទេ តែការឲ្យនូវព្រះធម៌ជាទានខាងក្នុងទើបជារឿងប្រសើរនៃជីវិត បានសុខយូរអង្វែង ។ 
សម្បត្តិខាងក្រៅជាប្រយោជន៍ដល់រាងកាយមែនហើយ តែព្រះធម៌ជាប្រយោជន៍ដល់ចិត្តទើបឋិតថេរយូរអង្វែងប្រសើរជាង ដូច្នេះរបស់ណាដែលជាប្រយោជន៍ដល់ចិត្ត យើងគួរធ្វើគួរប្រព្រឹត្ត ព្រោះព្រះធម៌ជាទានបែបខាងក្នុងមានឥទ្ធិពលដល់ចិត្តដ៏ខ្លាំងក្លាណាស់ ។ 
បុគ្គលដែលដឹងច្បាស់អំពីរសនៃព្រះធម៌ គួរចែកចំណេះនេះទៅអ្នកដទៃឱ្យគេបានចេះដឹងផង ឬថាគួរនាំគេឲ្យមកទទួលដឹង និងបានយល់អំពីខ្លឹមសារនៃព្រះធម៌ ដើម្បីបានដោះស្រាយនូវបញ្ហាជីវិតរបស់គេឱ្យបានស្រាកស្រាន្ត ។ សាន សារិន
                        
			         
				
ចែករំលែកព័តមាននេះ