អ្នក​ជោគជ័យ​ប្រាប់​ទិស​ដៅ​ជីវិត​ឱ្យ​បាន​ប្រសើរ


លោក​អ្នក​ជោគជ័យ​បាន​ពោល​ថា ទិស​ដៅ​ជីវិត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ លុះត្រាតែ​អ្នក​នោះ គឺជា​អ្នកមាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់រលឹក​ជា​និច្ច ដើម្បី​ទប់ស្កាត់​ចំពោះ​អារ​ម្មរណ៍​មិនល្អ​ណាមួយ​ដែល​កើតឡើង ហើយ​ចូល​មក​បៀតបៀន​នៅ​ក្នុង​ខួរក្បាល​របស់​យើង ដោយ​សេចក្តី​អំណត់​អត់ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួម៉ៅ ក្តៅក្រហាយ ទៅ​តាម​អារម្មណ៍​នោះ​ៗ​ឡើយ ត្រូវ​ចេះ​រៀបចំ​អារម្មណ៍​របស់​ខ្លួន​ឲ្យ​បាន​ស្ងប់រម្ងាប់​ចាក់​គ្រឿង​សៅហ្មង​ទាំងឡាយ ព្រោះថា​កាលបើ​អារម្មណ៍ល្អ​កើត​មាន​ហើយ ការ​កំណត់​ទិស​ដៅ​នៃ​ជីវិត​រមែង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

បើ​និយាយ​ពី​ទិស​ដៅ​ពិតប្រាកដ​របស់​ជីវិត ដែល​រស់នៅ​គ្រប់​សម័យកាល មិនមែន​បញ្ចប់​ត្រឹមតែ​ភាព​សប្បាយ​ហ៊ឺហា មាន​លុយ​ចាយ មាន​បាយ​ហូប មាន​ឡាន​ជិះ មានផ្ទះ​សម្បែង មានការ​ងារ​ល្អ​ៗ​ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹមសារ​នៃ​ជីវិត​ផង​ទើប​ប្រសើរ ។

អ្វី​ទៅ​ជា​ខ្លឹមសារ​នៃ​ជីវិត? ខ្លឹមសារ​នៃ​ជីវិត​គឺ មាន​សីល ប្រព្រឹត្ត​សេចក្តី​ល្អ សន្សំ​បុណ្យ​កុសល​ឱ្យ​បាន​ញឹក​ៗ​ញយ​ៗ នេះឯង​ហើយ​ជា​ទិស​ដៅ​ពិតប្រាកដ​របស់​ជីវិត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ