គូស្នេហ៍មួយគូរួមរ័កនៅលើចិញ្ចើមផ្លូវកណ្ដាលយប់ និងបញ្ចេញសំឡេងថ្ងូររំខានដល់អ្នករស់នៅក្បែរនោះ ។ សារព័ត៌មាន«មីនរ័រ»របស់អង់គ្លេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា គូស្នេហ៍មួយគូនោះបានរួមរ័កនៅកណ្ដាលវាលក្បែរដងផ្លូវក្នុងទីក្រុងខេមប្រ៊ីដនាវេលាម៉ោង១រំលងអធ្រាត្រ និងបញ្ចេញសំឡេងថ្ងូរលាន់ឮខ្លាំង ។ លោកគ្រីស្ទៀន ហ្គ្រេ អាយុ២០ឆ្នាំ ជានិស្សិតច្បាប់នៅមហាវិទ្យាល័យAnglia Ruskin ដែលមានផ្ទះនៅក្បែរនោះភ្ញាក់ផ្អើលនឹងសំឡេងថ្ងូរនៃការរួមរ័កនោះព្រោះស្មានថាមានសត្វចម្លែកលុកលុយទីក្រុង ។
លោកគ្រីស្ទៀន ហ្គ្រេ និយាយថា លោកបានឮសំឡេងថ្ងូរនៅក្បែរផ្លូវ មិនដឹងថាជាសំឡេងថ្ងូររបស់មនុស្សរួមរ័កគឺស្មានតែមានសត្វចម្លែកចេញរាតត្បាតបង្កឱ្យមនុស្សភិតភ័យទាំងកណ្ដាលយប់ ។ ពេលលោកបើកវាំងននក្នុងបន្ទប់មើលស្រាប់តែឃើញមនុស្សប្រុស ស្រីរួមរ័កនៅក្បែរផ្លូវ ។ លោកគ្រីស្ទៀន ហ្គ្រេ បានថតវីដេអូឃ្លីប ពីសកម្មភាពរួមរ័ករបស់គូស្នេហ៍ ហើយបានផ្សព្វផ្សាយតាមប្រព័ន្ធអីុនធើរណេត ៕
ចែករំលែកព័តមាននេះ