ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជួប​​បញ្ហា​ហើមពោះ​មែន​ទេ អាច​សាក​ល្បងរូបមន្ត​ធម្មជាតិ​បំបាត់​​យ៉ាង​ឆាប់​​​រហ័ស

5 ឆ្នាំ មុន

ជា​ធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅ​មួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅ​ពេល​ជាតិ​ហ្គា​សក​កើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។ ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេង​ៗ​ច្រើន​ណាស់​ដែល​បង្ក​បញ្ហា​ហើមពោះ​រួម​បញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការ​និយាយ​ខណៈ​ពេល​ទទួលទាន ហើយ​ពេល​ខ្លះ​ក៏​អាច​បណ្ដាល​មក​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព…

ជា​ធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅ​មួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅ​ពេល​ជាតិ​ហ្គា​សក​កើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។

ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេង​ៗ​ច្រើន​ណាស់​ដែល​បង្ក​បញ្ហា​ហើមពោះ​រួម​បញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការ​និយាយ​ខណៈ​ពេល​ទទួលទាន ហើយ​ពេល​ខ្លះ​ក៏​អាច​បណ្ដាល​មក​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ចៀស​ផុត​បញ្ហា​ហើមពោះ ៖

១. ចេក ៖ សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ចេក គឺ​ជួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហើមពោះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ នេះ​ក៏​ព្រោះតែ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ហើមពោះ​នោះ គឺ​ដោយសារ​អ្នក​បាន​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ច្រើន​ពេក​។ ការ​ទទួលទាន​ផ្លែ​ចេក​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​ជួយ​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​និង​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​។

២. ទទួលទាន​អាហារ​ពេល​ព្រឹក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ៖ ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​គួរ​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​។ អាហារ​ប្រភេទ​នេះ​ក៏​ផ្ដល់​ថាមពល​ដ៏​ប្រសើរ​ដល់​រាង​កាយ​ផង​ដែរ​។

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ ទទួលទាន​ទឹក​ល្បាយ​នេះ​នៅ​ពេល​អាកា​រៈ​ហើមពោះ ឬ​ឡើង​ហ្គា​ស​ច្រើន​ក្នុង​ពោះ​កើត​មាន​ឡើង​។

៣. ទឹកក្រូច​ឆ្មារ​ស្រស់​លាយ​ជាមួយ​ម្សៅ Baking soda ៖ ប្រសិនបើ​ជួប​ប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ផង​ដែរ​នោះ អ្នក​អាច​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​ពែង​ដែល​មាន​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​និង​ម្សៅ Baking មួយ​ចិ​ប​។

៤. តែ​ខ្ញី ៖ អ្នក​អាច​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ដើម្បី​ទប់​សម្រាល​អាកា​រៈ​។ នោះ​ក៏​ព្រោះតែ​បន្លែ​មើម​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀនធំ​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញី​ក៏​មាន​ផ្ទុក​នូវ​សារធាតុ zingibain ដែល​ជា​អង់ស៊ីម​មួយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ហើយ​ទទួលខុសត្រូវ​ចំពោះ​ការ​បំបែក​ប្រូតេអ៊ីន​នៅ​ក្នុង​រាង​កាយ​និង​ថែម​ទាំង​សម្រួល​ដំណើរការ​មុខងារ​នៃ​ពោះវៀន​ផង​ដែរ​។

៥. តែ​ជី​អង្កាម ៖ អាច​ព្យាបាល​អាកា​រៈ​ហើមពោះ​និង​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​សារធាតុ menthol ដែល​មាន​ផ្ទុក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ