ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាជ្ញា​ធរ​អប្សរា​បដិ​សេធ​ពី​ដំណឹង​ចចាម​អារ៉ាម​ថា កំពូល​ប្រាសាទ​នាគ​ព័ន្ធទ្រេត

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បដិសេធ​ដំណឹង​បង្ហោះ​លើ​បណ្ដាញ​ផ្សព្វផ្សាយសង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​អះអាង​ថា កំពូល​ប្រាសាទនាគព័ន្ធ​បាន​ទ្រេត ឬ​អាចរ​លំនៅ​ពេល​ខាង​មុខ​បើសិនជា​មិន​មាន​វិធានការ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ការ​បដិសេធ​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ សីហា

ខេត្តសៀមរាប ៖ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បដិសេធ​ដំណឹង​បង្ហោះ​លើ​បណ្ដាញ​ផ្សព្វផ្សាយសង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​អះអាង​ថា កំពូល​ប្រាសាទនាគព័ន្ធ​បាន​ទ្រេត ឬ​អាចរ​លំនៅ​ពេល​ខាង​មុខ​បើសិនជា​មិន​មាន​វិធានការ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ការ​បដិសេធ​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ សីហា បន្ទាប់​ពី​ក្រុម​អ្នក​ពេញ​និយម​ខាង​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ឬ​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ និង​ចែករំលែក​ត​ៗ​គ្នា អំពី​រូបភាព​ប្រាសាទបុរាណ​មួយ​នេះ ជាមួយនឹង​ការ​បរិយាយ​ថា កំពូល​ប្រាសាទកំពុង​តែ​ទ្រេត និង​អាច​ដួលរ​លំនៅ​ថ្ងៃ​ណាមួយ​។

កាលពី​ពេល​ថ្មី​ៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​Khieu Thy បាន​សរសេរ​ថា «​ដំណឹង​ដែល​គួរ​យកចិត្តទុកដាក់​!!! កំពូល​ប្រាសាទនាគព័ន្ធ​នៃ​ក្រុម​វង់​ធំ​ក្នុង​តំបន់​អង្គរ បាន​ទ្រេត​មក​ទិស​ខាងជើង​ឆៀង​ខាងកើត បើ​អាជ្ញាធរអប្សរា​មិន​មាន​វិធានការ​ជួសជុល​ឱ្យទាន់​ពេលវេលា​ទេ អាច​បាក់​រលំ​ជា​មិន​ខាន នេះ​ក៏​ដោយសារ​មានទឹក​ដក់​ត្រាំ ក្នុង​កម្រិត​ខ្ពស់​ខុស​ពី​ប្រក្រតី​» ។ ថ្វីបើ​យ៉ាងនេះ​ក្តី ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​លោក អុ​ឹ​ម សុខ​រិ​ទ្ធី បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​២០ សីហា​ថា ដំណឹង​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ តែ​វា​បង្ហាញ​ពី​ការ​ស្រឡាញ់ លាយឡំ​ជាមួយ​ការ​ព្រួយបារម្ភ​ពី​ភាព​គង់វង្ស​នៃ​ប្រាសាទបុរាណ​របស់​ខ្មែរ​យើង ។

លោក​បន្ត​ថា ប្រាសាទនាគព័ន្ធ ស្ថិត​ក្នុង​ចំណោម​ប្រាសាទបុរាណ​ជា​ច្រើន​ទៀត​ក្នុង​ឧទ្យាន​អង្គរ​ដែល​មានការ​សង្ស័យ​ពី​ការ​ស្រុត​រលំ ហើយ​ត្រូវ​បាន​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​សម្រាប់​តាមដាន​លំនឹង​របស់​វា​នៅ​ត្រង់​កំពូល  ដូច​ជា​ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ឯទៀត​ៗ ។ ដូច្នេះ បើសិនជា​មានការ​ទ្រេត​អី​ុ​ចឹ​ង​មែន នោះ​សញ្ញា​ពី​គ្រោះអាសន្ន​នឹង​បញ្ជូន​ឲ្យ​ដឹង​ជាក់​ជា​មិន​ខាន ។​ ដោយឡែក ឆ្លើយ​តប​ទៅ​នឹង​ករណី​បញ្ចូល​ទឹក​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​នាគ​ព​ន្ធ័​យ៉ាង​ជោកជាំ លោក អុ​ឹ​ម សុខ​រិ​ទ្ធី បាន​បញ្ជាក់​ដោយ​ចាត់​ទុក​ថា វា​ជា​យុទ្ធវិធី​ធ្វើ​ឲ្យ​ស្ថានភាព​ប្រាសាទ​មួយ​នេះ​វិល​ទៅ​រក​ភាព​ដើម​ទាំងស្រុង​ដូច​កាលពី​ជាង ៥០០​ឆ្នាំ​មុន ទៅ​តាម​អ្វី​ដែល​ហៅ​ថា គោលការណ៍​គ្រប់គ្រង​បេតិកភណ្ឌ​ពិភពលោក ។

លោក​បន្ថែម​ថា ប្រាសាទនាគព័ន្ធ​ពី​ដើម​ជា​ប្រាសាទ​មេបុណ្យ​នៃ​បារាយណ៍​ខាងជើង ដូច​ប្រាសាទមេបុណ្យខាងកើត និង​ខាងលិច​ដែរ ដែល​សុទ្ធសឹងតែ​ព័ទ្ធ​ជុំវិញ​ដោយ​ផ្ទៃ​ទឹក ។ ប៉ុន្តែ​បារាយណ៍​ហ្នឹង​បាន​បោះបង់​ចោល​អស់​រយៈកាល​ជាង​៥០០​ឆ្នាំ មក​ហើយ ទើបតែ​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អ្នកជំនាញ​ប្រឹងប្រែង​ស្រាវជ្រាវ​រក​ឃើញ​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​វិញ ហើយ​ធ្វើការ​បញ្ចូល​ទឹក​ទើប​បណ្តាល​ឲ្យ​បរិវេណ​ប្រាសាទ​នោះ​ក្លាយជា​ប្រាសាទ​ត្រាំ​ទឹក​យ៉ាង​ដូច្នេះ ។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ខៀវ ធី ដែល​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​សៀមរាប និង​ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បញ្ជាក់​តាម​សារ​ឆ្លើយឆ្លង​អេ​ឡិច​ត្រូ​និក​នៅ​រសៀល​ថ្ងៃ​ទី​២០ សីហា ថា តាម​ការ​មើល​ជាក់ស្តែង​កំពូល​ប្រាសាទនាគព័ន្ធ​ពិតជា​ទ្រេត​មែន ហើយ​សិន​ជា​អាជ្ញាធរ​អប្សរា​អះអាង​ថា មាន​ប្រ​ព​ន្ធ័​តាមដាន​មែន​នោះ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​អង្គភាព​មួយ​នេះ ។

សូម​បញ្ជាក់​ថា ប្រាសាទនាគព័ន្ធ​ត្រូវ​បាន​កសាង​ឡើង​នៅ​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​កណ្តាល​សតវត្សរ៍​ទី​១៨​នៃ​ពុទ្ធសករាជ​(​ព​.​ស​១៧២៤-១៧៤៤) ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ពោធិសត្វ​លោកេស្វរៈ ។

តាម​គេហទំព័រ​ឈ្មោះ​កែវ ច​ន្ទ័​បូ​រណ៍ បាន​សរសេរ​រៀបរាប់​ទាក់ទិន​ទៅ​នឹង​ប្រាសាទ​នាគព័ន្ធ​យ៉ាង​ដូច្នេះ​ថា «​ប្រាសាទនាគព័ន្ធ ស្ថិត​នៅ​ផ្លូវ​វង់​ធំ​នៃ​តំបន់​អង្គ​រលើ​ទំហំ​ដី​៣៥០​ម៉ែត្រ បួន​ជ្រុង​មាន​ច​មា្ង​យ​១៨​គីឡូ​ម៉ែ​ត​ពី​ទីរួមខេត្ត​សៀមរាប ។ ប្រាសាទ​នេះ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំងអស់ គឺ​មាន​តែ​ប្រាសាទ​មួយ​សង់​នៅ​កណ្តាល​បាត​ស្រះ​។ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស យើង​ឃើញ​មាន​កន្លែង​សម្រាប់​ព្យាបាល​ដល់​មនុស្ស​ដែល​ខ្វះ​ធាតុ​ទាំង​៤ នៅ​ក្នុង​ខ្លួន ។

គេហទំព័រ​ដដែល​បាន​បន្ត​ថា តាម​ប្រវត្តិសាស្ត្រ ខ្មែរ​យើង​ដែល​និយាយ​ត​ៗ​គ្នា​មក​ថា ធាតុ​ទាំង​៤​នេះ គឺ​៖ ធាតុទឹក ធាតុដី ធាតុភ្លើង និង ធាតុខ្យល់ ។ មនុស្ស​យើង​ណា​ម្នាក់​បើសិន​ខ្វះ​ធាតុ​អ្វីមួយ​ក្នុង​ចំណោម​ធាតុ​ទាំង​៤ គឺ​អាច​ទៅ​ព្យាបាល​នៅ​ទី​ប្រាសាទ​នេះ ហើយ​កន្លែង​ព្យាបាល​ធាតុ​ទាំង​៤ ស្ថិត​នៅ​ខុស​ៗ​គ្នា​ទាំងអស់​ពោល​គឺ​នៅ​ជុំវិញ​គ្រប់​ជ្រុង​នៃ​ទិស​ទាំង​៤ ជុំវិញ​ប្រាសាទ​តែ​ម្តង ៕