ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន និង​ផ្លូវ​ក្រ​វាត់​ព្រំដែន​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បង្គោល​ខណ្ឌសីមា​ព្រំដែន​ចំនួន​២២៩ និង​ផ្លូវ​ក្រវាត់​ព្រំដែន​ក្រាល​ក្រួស​ក្រហម​ប្រវែង​៦៣​គីឡូម៉ែត្រ ឆ្លងកាត់​ស្រុក​អូរ​រាំង ស្រុក​ពេ​ជ្រា​ដា និងស្រុក​​កែវ​សីមា ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ថែរក្សា​ការពារ​។…

ខេត្តមណ្ឌលគិរី ៖ បង្គោល​ខណ្ឌសីមា​ព្រំដែន​ចំនួន​២២៩ និង​ផ្លូវ​ក្រវាត់​ព្រំដែន​ក្រាល​ក្រួស​ក្រហម​ប្រវែង​៦៣​គីឡូម៉ែត្រ ឆ្លងកាត់​ស្រុក​អូរ​រាំង ស្រុក​ពេ​ជ្រា​ដា និងស្រុក​​កែវ​សីមា ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ថែរក្សា​ការពារ​។

អនុប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ កន្លង​ទៅ​នេះ លោក វ៉ា គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន និង​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ប្រវែង​៦៣​គីឡូម៉ែត្រ នៅ​ខេត្តមណ្ឌលគិរី រួម​ដំណើរ​ដោយ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រំដែន​ខេត្ត និង​នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កង​វិស្វកម្ម​ក្រសួងការពារជាតិ ដែល​ជា​អ្នក​ទទួល​បន្ទុក​សាងសង់​បង្គោល​ព្រំដែន និង​ផ្លូវ​ក្រ​វាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។

ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​រួម​គ្នា​ថែរក្សា​ការពារ​សមិទ្ធិ​ផល ដែល​កើត​ចេញ​ក្រោម​ការ​ដឹកនាំ​ដ៏​មោះមុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ