បុរសភាគច្រើនដឹងហើយថាមនុស្សស្រីអាចពិបាកនឹងយល់ចិត្ត ឬស្មានអារម្មណ៍ដឹងណាស់។
ទោះជាយ៉ាងណាមិនមែននៅសុខៗនាងសម្រេចដើរចេញពីអ្នកដោយគ្មានហេតុផលឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលមិនថាទោះស្រឡាញ់ប៉ុណ្ណាក៏នាងអាចដើរចេញពីអ្នក ប្រសិនបើអ្នកតែងធ្វើឱ្យនាងមានអារម្មណ៍បែបនេះ ៖
១. នាងមានអារម្មណ៍ថា អ្នកជាមនុស្សប្រុសដែលមិនអាចពឹងផ្អែកបាន ៖
ទោះបីជាមនុស្សស្រីស្រឡាញ់សេរីភាពប៉ុណ្ណាក៏ដោយ ក៏នាងនៅតែចង់បានមនុស្សម្នាក់ដែលអាចពឹងផ្អែកបាននៅពេលត្រូវការពិសេសកំឡុងពេលមានផ្ទៃពោះ។ មានតែមនុស្សដែលអាចពឹងផ្អែកបានប៉ុណ្ណោះអាចធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅ។
២. នាងហត់នឿយនឹងតម្រូវការដែលមិនចេះចប់មិនចេះហើយរបស់អ្នក ៖
មនុស្សប្រុសភាគច្រើនប្រហែលជាមិនបានគិតទេថា ការដែលតម្រូវឱ្យមនុស្សម្នាក់ត្រូវរក្សារាងឱ្យស្រស់ស្អាត ហើយអារម្មណ៍ល្អជានិច្ច ចេះធ្វើម្ហូបប្លែកៗ អានសៀវភៅ និងអាចរាក់ទាក់ជាមួយរាល់មិត្តរបស់ខ្លួនជាការទាមទារហួសហេតុ។ ទោះជាយ៉ាងណាវាគួរឱ្យនឿយហត់ណាស់ដែលត្រូវបំពេញតាមតម្រូវការ ឬការទាមទាររបស់នរណាម្នាក់គ្រប់ពេល។
៣. នាងគ្មានអារម្មណ៍ថា ខ្លួនឯងជាមនុស្សតែម្នាក់ដែលអ្នកស្រឡាញ់ ៖
សម្រាប់មនុស្សស្រីមិនមែនឱ្យតែមនុស្សប្រុសមិនលួចក្បត់ គឺគ្រប់គ្រាន់ហើយនោះទេ។ អ្វីដែលសំខាន់បំផុតដែលនោះ គឺនាងអាចមើលឃើញថា អ្នកស្រឡាញ់នាងខ្លាំងប៉ុណ្ណា និងមិនចង់ឱ្យអ្នកសម្លឹងមើលនារីដទៃឡើយ។
៤. នាងហត់នឿយនឹងការមិនទុកចិត្ត ព្រមទាំងការចង់គ្រប់គ្រងលើនាង ៖
វាអាចនឹងហួសហេតុពេលហើយនៅពេលដែលគ្រាន់តែចង់ទៅជួបជាមួយមិត្តភក្តិនាងត្រូវព្យាយាមសុំការអនុញ្ញាតពីអ្នកអស់រយៈពេលជាយូរ។ ហើយក្រោយមកត្រូវចំណាយពេលតបសារ ឬលើកទូរសព្ទឆ្លើយតបជាមួយអ្នកពេញមួយកំឡុងពេលជួបជុំមិត្តទៀត។
ការស្ដាប់ការសង្ស័យ និងការព្យាយាមពន្យល់គ្រប់រឿងរ៉ាវសូម្បីត្រឹមការចុច Like លើផុស ឬបង្ហោះរបស់នរណាម្នាក់លើបណ្ដាញសង្គមមិនមែនជាសញ្ញាមួយនៃទំនាក់ទំនងរឹងមាំប្រសើរឡើយ។ ហើយមានមនុស្សស្រីតិចណាស់ដែលពេញចិត្តនឹងទំនាក់ទំនងស្នេហាប្រភេទនេះ។ ហើយប្រសិនបើអ្នកមានមូលហេតុច្បាស់លាស់ ឬហេតុផលពិតដែលមិនគួរទុកចិត្តដៃគូរបស់ខ្លួន ហេតុអ្វីមិនចាកចេញចោលនាងមុនទៅ?
៥. អ្នកជាមូលហេតុដែលតែងតែធ្វើឱ្យនាងមានអារម្មណ៍មិនសប្បាយចិត្ត ៖
អ្នកគឺបែបនេះប្រសិនបើអ្នកតែងតែមិនសប្បាយចិត្ត មិនបើកចិត្តទទួលយកអ្វីថ្មីៗ និងតែងបដិសេធសឹងគ្រប់ការលើកឡើង ក៏ដូចជារាល់គំនិតរបស់ដៃគូខ្លួនដោយគិតថាវាមិនសម។ ដល់ពេលណាមួយនាងនឹងចង់ចាកចេញ ឬព្យាយាមកាត់ចិត្តមិនខានដើម្បីអាចមានជីវិតល្អប្រសើរនិងគួរឱ្យចាប់អារម្មណ៍ជាងនេះ។
៦. នាងហត់នឿយនឹងការផ្ដល់ឱ្យតែម្ខាង ដោយមិនទទួលបានមកវិញសោះ ៖
ការផ្ដល់ឱ្យតែម្ខាងដោយមិនទទួលបានអ្វីមកវិញសោះ? ទំនាក់ទំនងល្អប្រសើរមួយមិនអាចកើតឡើងបានដោយបែបនេះឡើយ។ មនុស្សពីរនាក់អាចនៅជាមួយគ្នាបាន លុះត្រាតែនៅពេលពួកគេទាំងពីរពិតជាចង់មានទំនាក់ទំនងជាមួយគ្នានិងនៅពេលពួកគេតែងបញ្ចេញអារម្មណ៍របស់ខ្លួនឱ្យគ្នាទៅវិញទៅមកទាំងតាមរយៈពាក្យសម្ដីនិងកាយវិការ។
សេចក្ដីស្រឡាញ់គួរត្រូវបានផ្ដល់អោយគ្នាទៅវិញទៅមក។ នេះមានន័យថា មិនមែនមានតែភាគីម្ខាងជាអ្នកផ្ដល់អោយ ហើយម្ខាងទៀតចាំតែទទួលឡើយ។ ប្រសិនបើគេទទួលបានការស្រឡាញ់ និងយកចិត្តទុកដាក់ពីនរណាម្នាក់ខ្លាំងប៉ុណ្ណា ពួកគេក៏គួរផ្ដល់ការស្រឡាញ់ដល់អ្នកនោះវិញដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ