មួយ​រំពេច អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះ​៤​ខ្នង​ខ្ទេច ម្ចាស់​យំ​លែង​ចេញ​(​វី​ដេ​អូ​)


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​ក្នុង​មួយប៉ប្រិចភ្នែក ដែល​បណ្តាល​ឱ្យមក​ពី​ទុ​ស្សេ​ខ្សែភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​៤​ផ្ទះ​ខាងលើ​មេះ មាន​ម្ចាស់ ១-​ផ្ទះ​ឈ្មោះ ហេង ហ្គិ​ច ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​អាជីវករ នៅ​ភូមិ​កំពង់​ក្របៅ ទំហំ​ផ្ទះ​៦​ម x ១៤​ម (​ជា​ផ្ទះ​បង្ក​) បាត់បង់​សម្ភារៈ​ដូច​ជា គ្រែ​ចំនួន​៦, ទូរទស្សន៍​២​គ្រឿង​, លុយ​ដុល្លារ​២​ម៉ឺន​ដុល្លារ និង​មាស​៥​តម្លឹង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។

២-​ម្ចាស់ផ្ទះ​ឈ្មោះ ជៀម ថៃ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​ផ្ទះ ទំហំ​៧​ម​x ១១​ម បាត់បង់​សម្ភារៈ​ដូច​ជា ម៉ូតូ​២​គ្រឿង​, លុយ​ខ្មែរ​២៥​លាន​រៀល​, លុយ​ដុល្លារ​៧០០០​ដុល្លារ​, ទូទឹកកក​១​គ្រឿង​, មាស​៨​តម្លឹង​, ទូរទស្សន៍​១​គ្រឿង​, ទូ​ឈើ​០១​គ្រឿង​,​គ្រែ​៣​គ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

៣-​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ូ គឹ​ម​សាត ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មានផ្ទះ​ចំនួន​២​ផ្ទះ​ជាប់​គ្នា ដោយ​ផ្ទះ​ទី​១ ផ្ទះ​ទំហំ​៧​ម x ១២​ម ត្រូវ​ភ្លើ​ឆេះ​អស់ និង​ផ្ទះ​ទី​២ ទំហំ ៥​ម x១៥ ម ឆេះ​សល់​តែ​គ្រោងឆ្អឹង ជា​ផ្ទះ​ដែល​បាន​ចាក់សោរ​ទុក​ចោល ខណៈ​ម្ចាស់ផ្ទះ​ខាងលើ​ទៅ​បើក​មុខរបរ​រកស៊ី​នៅ​ឯ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​បាត់បង់​សម្ភារ​ដូច​ជា ទូ​ឈើ​ប្រណីត​១​គ្រឿង​, ក្តារងឿ ៣​ជំ​រាក​, គ្រែ​ល្អ​ចំនួន​២, ទូរទស្សន៍​២​គ្រៀង និង​សម្ភារ​មួយ​ចំនួន​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ត្រង់​ចំណុច​ប​ង្គោល​ភ្លើង​មុខ​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ហ្គិ​ច ហើយ​ឆ្លង​ចូល​ទៅ​ក្នុងផ្ទះ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ហេង​ហ្គិ​ច បន្ទាប់​មក​ក៏​ឆេះ​រាលដាល​រហូត​សរុប​ចំនួន​០៤​ខ្នង​តែ​ម្តង​។ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៨​ឡាន និង​ដោយ​មានការ​ចុះ​បញ្ជា​ផ្ទាល់​ពី​លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន ជាមួយ​ពលរដ្ឋ​ជា​ច្រើន​ជួយ​អន្តរាគមន៍​ផង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​បន្ត​ទៀត​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ