មួយប៉ប្រិចភ្នែក​! ឆក់​យក​ជីវិត​មនុស្ស​២​នាក់​លើ​ផ្លូវជាតិ​លេខ​១


ខេត្តកណ្តាល ៖ បុរស​២​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០ ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់​បង់ជីវិត​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ខឹ​ម មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ឈ្មោះ ភុំ ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​រួម​ដំណើរ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-៤៩៦៣ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​ដឹក​អ្នកដំណើរ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២U-២៣៥៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ដោយ​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ។ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​ជែង​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ភាគី​ខាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រស​គ្នា​យ៉ាង ពេញទំហឹង លាន់​សូរដូច​រន្ទះ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បាត់បង់​ជីវិត​ទាំង​២​នាក់​តែ​ម្តង​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​អន្តរាគមន៍​ជួយ​សម្រួល​ចរាចរណ៍ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី ។ រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​បណ្តាល​មក​ពី​អ្នក​បើក​របរ​ម៉ូតូ​មានការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បើកបរ​រំលោភ​ចូល​មក​ចំណែក​ផ្លូវ​នៃ​យានយន្ត​មក​ពី​ទិស​ដៅ​ផ្ទុយ​គ្នា មិន​មើល​ស្ថានភាព​ផ្លូវ​នៅ​ខាង​មុខ​មាន​ឧបសគ្គ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ